ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅ មីយ៉ាន់ម៉ា កើនឡើងកាន់តែច្រើន
ចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារព្យុះស៊ីក្លូន បានកើនឡើងដល់៨១នាក់ហើយ គិតត្រឹមថ្ងៃពុធទី១៧ខែឧសភា ខណៈអ្នកភូមិ សស្រាក់សស្រាំសាងសង់ផ្ទះឡើងវិញ និងរង់ចាំការផ្តល់ជំនួយ។

ព្យុះ Mocha បានបង្កឲ្យមានបំណាក់ដីកាលពីថ្ងៃអាទិត្យ ជាមួយនឹងកម្លាំងខ្យល់រហូតដល់ ១៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
មេដឹកនាំក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP ថា គ្រាន់តែភូមិ Bu Ma និង Khaung Doke Kar ដែលជាកន្លែងរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅ, មានមនុស្សរហូតដល់ទៅ៤៦នាក់ ត្រូវបាត់បង់ជីវិត។

ស្របពេលជាមួយគ្នានោះ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានផ្សាយថា មនុស្សចំនួន១៣នាក់ ក៏បានស្លាប់ផងដែរ នៅពេលវត្តមួយបានបាក់រលំក្នុងតំបន់ Rathedaung ភាគខាងជើងទីក្រុង Sittwe នៃរដ្ឋរ៉ាក់ឃីន។
គួរបញ្ជាក់ថាជាថ្មី, Mocha គឺជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតមួយ ដែលបានវាយលុកតំបន់នេះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូន Mocha នៅមីយ៉ាន់ម៉ា កើនដល់ជាង ៤០នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


