ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជាឲ្យគ្រប់ខេត្តត្រៀមខ្លួន! ព្យុះស៊ីក្លូនធំមួយ នឹងវាយប្រហារចុងខែនេះ ខណៈពលរដ្ឋ ក៏អាចជម្លៀសដែរ
គ្រាន់តែរដូវវស្សាចូលមកដល់ភ្លាម ថៃ បានប្រកាសពីការកកើតព្យុះស៊ីក្លូនធំមួយ ដែលនឹងវាយប្រហារប្រទេស នៅចុងខែនេះ ហើយចេញបញ្ជាឲ្យគ្រប់ខេត្ត ត្រូវត្រៀមខ្លួនទប់ទល់។

កាសែត The Nation បានដកស្រង់សេចក្តីប្រកាសរបស់ បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិ ដែលចេញបទបញ្ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តនៅទូទាំងប្រទេស ត្រៀមលក្ខណៈឲ្យរួចស្រេច ដើម្បីដោះស្រាយជាមួយព្យុះនេះ ដែលឥទ្ធិពលរបស់វា នឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ។
ក្នុងសេចក្តីប្រកាសចុះថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ បញ្ជាការដ្ឋាន ខាងលើបញ្ជាក់ថា ព្យុះនេះគឺកកើតនៅសមុទ្រអាដាម៉ាន់ ឬឈូងសមុទ្របេងហ្គាល់។ វានឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កទៅជាជំនន់រហ័ស ឈានដល់ការកើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ទូទាំងប្រទេស។

អ្វីដែលថៃកំពុងបារម្ភខ្លាំងគឺ ព្យុះនេះនឹងបង្កើតជាបាតុភូត ដែលខ្លួនហៅថា «គ្រាប់បែកភ្លៀង» ដែលនេះជាបាតុភូត ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ត្រឹមរយៈពេលខ្លី បង្កើតជាទឹកជំនន់ ហូរបុកខ្លាំង។
ដោយមើលឃើញស្ថានភាពមិនស្រួល ប្រទេសថៃ ក៏ប្រកាសដែរ ឲ្យពលរដ្ឋគ្រប់ខេត្តត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមខ្លួនជម្លៀស ក្នុងករណីអាសន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


