ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ គំរាមដកខ្លួនចេញពីក្រុមចម្រុះ បើមិនបានតំណែងកំពូលមួយនេះ
គណបក្សភឿថៃបាននិយាយចំៗថា ចង់បានតំណែងជាប្រធានសភា បើមិនដូច្នោះទេ គណបក្សមួយនេះអាចនឹងប្រកាសដកខ្លួនចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ ។

ដៃគូសម្ព័ន្ធភាពដែលមានសក្តានុពលមួយនេះបានប្រកាសថា វានឹងមានភាពអយុត្តិធម៌ ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ដែលដឹកនាំដោយអនាគតនាយករដ្ឋមន្ត្រីលោក Pita Limjaroenrat សម្រេចចិត្តដឹកនាំទាំងអំណាចប្រតិបត្តិ និងនីតិបញ្ញត្តិរបស់រដ្ឋាភិបាល ។
សមាជិកកំពូល ២ រូបនៃគណបក្សភឿថៃបានសម្តែងការខកចិត្តបែបនេះ ពោលមួយថ្ងៃ បន្ទាប់ពីលោក Piyabutr Saengkanokkul អតីតអគ្គលេខាធិការគណបក្សអនាគតឆ្ពោះទៅមុខ បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថា គណបក្សចលនាឆ្ពោះទៅមុខ មិនត្រឹមតែជាប់តំណែងនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ សមាជិកបក្សនេះក៏ត្រូវតែទទួលបានតំណែងប្រធានសភាផងដែរ ។

បន្ទាប់ពីដឹងរឿងរ៉ាវនេះដែរ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានឆ្លើយតបទៅវិញថា ទស្សនៈរបស់លោក Piyabutr អាចនឹងមានផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ ឬកិច្ចពិភាក្សាជុំវិញមុខតំណែងនាយករដ្ឋមន្ត្រីរបស់លោក Pita ។
គណបក្សភឿថៃកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយគណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សចំនួន ៦ ផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ខណៈក្រុមចម្រុះនេះនឹងលើកមេដឹកនាំបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រី ។

ជាចុងក្រោយសមាជិកសភាគណបក្សភឿថៃដែលជាប់ឆ្នោតរូបនេះបានបញ្ជាក់ថា ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ចង់កាន់តំណែងទាំងនាយករដ្ឋមន្ត្រី និងប្រធានសភាផងនោះ, គណបក្សគួរតែទទួលបានអាសនៈ ៣៧៧ នៅក្នុងសភាជាន់ទាប ដូចដែលគណបក្សថៃរ៉ាក់ថៃ ធ្លាប់ធ្វើបានកាលពីឆ្នាំ ២០០៦ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


