ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ប្រាប់ពេលវេលារៀបចំវេទិកា អាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ
បើយោងតាមប្រភពមួយបានឲ្យដឹងថា ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិកកម្រិតខ្ពស់លើកដំបូង រួមជាមួយនឹងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននៅថ្ងៃទី៦ និងទី៧ ខែកញ្ញា ខាងមុខនេះ ។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីភាពជាកណ្តាលរបស់អាស៊ាន និងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានគេស្គាល់ថាជា ទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលបានបញ្ចប់ និងអនុម័តដោយអាស៊ានក្នុងឆ្នាំ ២០១៩ ។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ អាស៊ានបាននិងកំពុងព្យាយាមបញ្ជ្រាប AOIP ចំពេលមានបញ្ហាប្រឈមដែលកើតឡើងដោយយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែជំងឺរាតត្បាតកូវីដ ១៩ បានពន្យារពេលផែនការនេះ ហើយមានក្របខ័ណ្ឌសរុបចំនួន ១១ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការពហុភាគីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ប្រធានឥណ្ឌូណេស៊ីចាត់ទុកវេទិកា “អាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិក” ថាជាព្រឹត្តិការណ៍លេចធ្លោមួយ ព្រោះវានឹងត្រូវប្រារព្ធឡើងទន្ទឹមនឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ខណៈមេដឹកនាំអាស៊ាន និងដៃគូសន្ទនាក៏នឹងចូលរួមក្នុងវេទិកានេះផងដែរ ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន មេដឹកនាំមកពីសហរដ្ឋអាមេរិក ចិន អូស្ត្រាលី រុស្ស៊ី ឥណ្ឌា នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង បានជួបជាមួយមេដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ។
អាទិភាពរបស់ AOIP រួមមានកិច្ចសហប្រតិបត្តិការដែនសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ខណៈប្រទេសជប៉ុន និងអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ផែនការ និងសកម្មភាពរួមរបស់ពួកគេ ។
គួរកត់សម្គាល់ថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងកាណាដា គឺជាអរិភាពជាមួយប្រទេសចិន ហើយបច្ចុប្បន្នក៏មានការព្យាយាមទប់ស្កាត់វិធានការនេះផងដែរ ខណៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកផ្សេងទៀត គឺគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


