ព័ត៌មានអន្ដរជាតិ
ចិន ជំរុញឲ្យ អាមេរិក គោរពរដ្ឋាភិបាលទីក្រុងប៉េកាំងផង
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនគោរពទីក្រុងប៉េកាំងផង ជាពិសេសសូមបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទៀតទៅ ។

លោក Qin បានលើកឡើងថា “ភាគីអាមេរិកត្រូវតែបង្ហាញការគោរព បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិនទៅ ដើម្បីជាប្រយោជន៍នៃការប្រកួតប្រជែង” ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះសង្ឃឹមថា “ភាគីអាមេរិកនឹងចាត់វិធានការពិតប្រាកដដើម្បីអនុវត្តការឯកភាពដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន បន្ទាប់ពីកិច្ចប្រជុំនៅកោះបាលី ព្រមទាំងការប្តេជ្ញាចិត្តពាក់ព័ន្ធទាំងអស់ ហើយនឹងសហការជាមួយភាគីចិនដើម្បីដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាពផងដែរ” ។

ទន្ទឹមនោះ មន្ត្រីចិនក៏បានសម្តែងក្តីសង្ឃឹមទៀតថា សហរដ្ឋអាមេរិកនឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជួយធានាឲ្យទំនាក់ទំនងរវាងប្រទេសនានាឈប់យ៉ាប់យ៉ឺន និងមានស្ថិរភាព ហើយត្រឡប់ទៅមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ។
ស្របពេលជាមួយគ្នានេះ ក្នុងអំឡុងកិច្ចពិភាក្សានោះទៀតសោត រដ្ឋមន្ត្រីការបរទេសចិនរូបនេះក៏បានគូសបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំងអំពីបញ្ហាកោះតៃវ៉ាន់ និងបញ្ហាសំខាន់ៗផ្សេងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Biden និងប្រមុខណាតូ ប្ដេជ្ញារួមគ្នាមិនបោះបង់ចោល អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


