ព័ត៌មានអន្ដរជាតិ
កូនប្រុសតែមួយរបស់លោកស្រី យីងឡាក់ លេចមុខក្នុងថ្ងៃកំណើតម្ដាយ ក្លាយជាចំណាប់អារម្មណ៍មហាជន
កម្រងរូបភាពចុងក្រោយរបស់ Supasek Amornchat ជាកូនប្រុសតែមួយរបស់លោកស្រីយីងឡាក់ បានបង្ហាញវត្តមានរៀបចំកម្មវិធីខួបកំណើតឲ្យម្ដាយ ខណៈអ្នកលេងអ៊ីនធឺណិតជាច្រើនហាក់ចាប់អារម្មណ៍លើក្មេងជំទង់រូបនេះយ៉ាងខ្លាំង។

តាមរយៈរូបភាពជាច្រើនសន្លឹក បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតថៃជាច្រើននាក់ជជែកគ្នាព្រោងព្រាត និងសរសើរចំពោះលោក Supasek Amornchat ទៅធ្វើបុណ្យខួបកំណើតម្ដាយក្នុងអាយុ ៥៦ឆ្នាំ នៅវត្ត Rachathiwat បន្ទាប់មកនៅពេលរសៀល មានពិធីខួបកំណើតយ៉ាងអធិកអធមដោយមានអ្នកគាំទ្រជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងវត្តមានកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាន់នំខួបកំណើតជាមួយរូបភាពមុខម្តាយក្នុងនំខេកទៀតផង។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានលើកឡើងថា រូបភាពនេះពួកគេនៅចាំបានថា Supasek Amornchat កាលណោះរូបគេត្រឹមជាកូនក្មេងតូចដែលរស់នៅជាមួយម្ដាយក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវឡើយ។ បច្ចុប្បន្ននេះ Supasek Amornchat មានអាយុ ២០ ឆ្នាំ គាត់ជាបុរសស្បែកស សង្ហា ហើយកម្ពស់របស់គាត់គួរតែឡើងដល់ ១.៩០ សង់ទីម៉ែត្រហើយ។
បន្ថែមពីនេះទៀត គ្រប់គ្នាការផ្ដោតសំខាន់ថាក្មេងជំទង់ដែលជាកូនប្រុសម្នាក់គត់របស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ អាចនឹងស្នតតំណែងពីម្ដាយ ព្រោះរូបគេគឺជាសិស្សពូកែមួយរូបដែលទទួលពានរង្វាន់ថាមពលជាតិផ្នែកវិស្វកម្មមេកានិកពីមហាវិទ្យាល័យវិស្វកម្មមេកានិច Imperial College London ។លើសពីនេះ លោកក៏ទទួលបានពានរង្វាន់ចំនួន ២ បន្ថែមទៀត ដោយសារពិន្ទុខ្ពស់បំផុតលើមុខវិជ្ជាសំខាន់ៗក្នុងមហាវិទ្យាល័យគឺ គណិតវិទ្យា និងកុំព្យូទ័រ។

សូមជម្រាបដែរថា Supasek Amornchat កើតនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០០៣ គឺជាកូនប្រុសតែមួយរបស់របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី ជាមួយលោក Anusorn Amornchat អ្នកជំនួញជនជាតិថៃ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលាអន្តរជាតិ Harrow ធ្លាប់តំណាងឲ្យប្រទេសថៃ ទៅប្រកួតគណិតវិទ្យាពិភពលោក និងទទួលបានមេដាយប្រាក់ចំនួន ២ ពីការប្រកួតគណិតវិទ្យាពិភពលោក រួមទាំងមេដាយប្រាក់សម្រាប់ចំណេះដឹងគណិតវិទ្យាផងដែរ (ចំណេះដឹង-ប្រាក់ជាន់ខ្ពស់) និងមេដាយប្រាក់ ជំរុញសម្រាប់ប្រតិបត្តិការរួមគ្នា (Collaboration-Senior Silver) នៅប្រទេសអូស្ត្រាលីផងដែរ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ុន្មានលើកហើយដែល ថៃ រៀបចំកិច្ចប្រជុំក្រៅផ្លូវការដោះស្រាយវិបត្តិនៅ មីយ៉ាន់ម៉ា?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


