ព័ត៌មានអន្ដរជាតិ
វៀតណាម នៅតែអាចគ្រប់គ្រងបានឥណទានដែលមានហានិភ័យខ្ពស់
ទេសាភិបាលរងធនាគារកណ្តាលវៀតណាមលោក Dao Minh Tu បាននិយាយកាលពីពេលថ្មីៗនេះថា ការខ្ចីប្រាក់ក្នុងវិស័យដែលមានហានិភ័យខ្ពស់របស់វៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងបាន ។

លោក Minh Tu បាននិយាយថា កំណើនឥណទានដែលគិតត្រឹមថ្ងៃទី១៥ ខែមិថុនា មាន ៣.៣៦ ភាគរយ ហើយបើធៀបនឹងចុងឆ្នាំ ២០២២ គឺមិនខ្ពស់ដូចការរំពឹងទុកនោះទេ ប៉ុន្តែការកើនឡើងនេះនៅតែជាគោលដៅដ៏សំខាន់ ។
លើសពីនេះ លោកបន្តថា ចំពោះមូលបត្របំណុលសាជីវកម្ម និងទីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមកំពុងប្រឈមនឹងការលំបាក ហើយអតិផរណារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្រោមអត្រា ៤ ភាគរយ ខណៈធនាគាររដ្ឋវៀតណាម (SBV) បន្តទិញរូបិយប័ណ្ណបរទេសដើម្បីពង្រឹងទុនបម្រុងផ្ទាល់ខ្លួន ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលវៀតណាម បានផ្តល់នូវការកាត់បន្ថយអត្រាការប្រាក់លើកទី ៤ របស់ខ្លួននៅឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើន ខណៈសេដ្ឋកិច្ចដែលដឹកនាំដោយផលិតកម្មមានការធ្លាក់ចុះ ចំពេលតម្រូវការពិភពលោកក៏មានការធ្លាក់ចុះដូចគ្នា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


