ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ មិនយល់ស្របគម្រោងផ្ទេរទ្រព្យសម្បត្តិ រុស្ស៊ី របស់ EU ឡើយ
កាសែត Financial Times បានរាយការណ៍ថា អាល្លឺម៉ង់បានជំទាស់ចំពោះផែនការរបស់ទីក្រុងព្រុចសែលដែលចង់ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ដោយព្រមានអំពីហានិភ័យផ្នែកច្បាប់ និងហិរញ្ញវត្ថុពីការផ្ទេរមួយនេះ ។

គណៈកម្មការអឺរ៉ុប កំពុងតែធ្វើច្បាប់ដោយតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុដែលកាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ី ត្រូវប្រគល់ប្រាក់ចំណេញទាំងនោះមកវិញ ។ តែទោះជាយ៉ាងណា អ្នកតាក់តែងច្បាប់ដែលមកពីគ្រប់ប្លុកចង្អុលបង្ហាញថា ប្រព័ន្ធច្បាប់របស់សហភាពអឺរ៉ុបអនុញ្ញាតឲ្យតែទ្រព្យសម្បត្តិត្រូវបានបង្កកប៉ុណ្ណោះ ដោយមិនអាចត្រូវបានដកហូតឡើយ ។
ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់បាននិយាយថា រុស្ស៊ីត្រូវតែសងថ្លៃខូចខាតដល់អ៊ុយក្រែន ប៉ុន្តែគំនិតនៃការប្រើប្រាស់មូលនិធិរុស្ស៊ីសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ វានឹងទាក់ទងសំណួរហិរញ្ញវត្ថុ និងផ្លូវច្បាប់ដ៏ស្មុគស្មាញបំផុត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់លោក Marco Buschmann ក៏បានសិក្សាពីសំណើរបស់សហភាពអឺរ៉ុបសម្រាប់ការប្រមូលទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីផងដែរ ដោយសន្និដ្ឋានថា ពួកគេមិនអាចធ្វើបានដោយស្របច្បាប់ឡើយ ។
សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីរាប់រយពាន់លានអឺរ៉ូ ដែលជាផ្នែកនៃគោលនយោបាយដាក់ទណ្ឌកម្ម។
ចំពោះបញ្ហានេះ នៅក្នុងកិច្ចប្រជុំមួយជាមួយគណៈកម្មការអឺរ៉ុបកាលពីសប្តាហ៍មុន អ្នកការទូតជាច្រើនត្រូវបានគេរាយការណ៍ថាបានជំរុញឲ្យមានការប្រុងប្រយ័ត្នចំពោះសំណើនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ លោក ពូទីន ធ្លាប់បានថ្កោលទោសម្តងហើយម្តងទៀតនូវការរឹបអូសទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុប ដោយហៅថា ជាការលួចទ្រព្យសម្បត្តិអ្នកដទៃ នៅពេលលោកថ្លែងសុន្ទរកថានៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg កាលពីដើមខែនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ តើការបះបោរប្រដាប់អាវុធនៅ រុស្ស៊ី ជាសេណារីយ៉ូរៀបចំឡើងដោយលោក ពូទីន ឬយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


