ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រាប់លក្ខខណ្ឌ និងពេលវេលាដែល អ៊ុយក្រែន ស័ក្តិសមចូលជាសមាជិកអង្គការណាតូ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្ដែងការគាំទ្រទៅដល់ប្រទេសអ៊ុយក្រែនក្នុងការចូលជាសមាជិកអង្គការណាតូ ប៉ុន្តែលោកក៏បានប្រាប់ពីលក្ខខណ្ឌ ក៏ដូចជាពេលវេលាស័ក្តិសមដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះផងដែរ ។

លោក បៃដិន បានលើកឡើងថា “ពិតណាស់សហរដ្ឋអាមេរិកគាំទ្រអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ ប៉ុន្តែសម្រាប់លក្ខខណ្ឌវិញនោះគឺទីក្រុងកៀវត្រូវរង់ចាំពេលវេលាសិន ហើយពេលវេលានោះនឹងកើតឡើង បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនត្រូវបានបញ្ចប់សព្វគ្រប់” ។
ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ការចូលជាសមាជិករបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាពយោធាដែលបច្ចុប្បន្នមានសមាជិកចំនួន ៣១ ប្រទេស ស្របពេលដែលកំពុងមានសង្គ្រាមនោះ អាចនឹងបង្កើតឲ្យមានសង្គ្រាមលោកលើកទី ៣ ដោយសារតែណាតូមានច្បាប់ចែងថា បើប្រទេសណាវាយប្រហារមកសមាជិករបស់ខ្លួន នោះអង្គការមានសិទ្ធិការពារ និងវាយបកទៅប្រទេសនោះវិញ ។

ទន្ទឹមនោះ ក្រៅពីសហរដ្ឋអាមេរិកដែលគាំទ្រអ៊ុយក្រែនឲ្យចូលជាសមាជិកអង្គការណាតូ នៅមានបងធំមួយទៀតរបស់សម្ព័ន្ធមិត្តយោធាមួយនេះ គឺប្រទេសតួកគី ក៏បានលើកឡើងស្រដៀងគ្នាទៅនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយក្នុងនោះប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសម្ដែងការគាំទ្រចំពោះអ៊ុយក្រែនថា សមនឹងទទួលបានសមាជិកភាពរបស់អង្កការណាតូហើយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាឲ្យបើកប្រតិបត្តិការសឹកលើកងកម្លាំងទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពេលដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប៉ុនប៉ងនាំអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនេះឯង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


