ព័ត៌មានអន្ដរជាតិ
បាងកក បញ្ជាឲ្យអ្នកបើកបររកុំធ្វើដំណើរទៅតំបន់ចំនួន ២ ក្នុងក្រុង ខ្លាចផ្ទុះបាតុកម្ម
ការិយាល័យប៉ូលិសក្រុងបាងកក (MPB) បានសេចក្ដីណែនាំដល់អ្នកបើកបរឲ្យបញ្ចៀសការធ្វើដំណើរនៅតំបន់ចំនួន ២ ក្នុងទីក្រុង ខណៈដែលក្រុមបាតុករគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសុក្រនេះ ។

ការចេញបញ្ជារបស់ការិយាល័យប៉ូលិសក្រុងបាងកក (MPB) ឲ្យបញ្ចៀសការធ្វើដំណើរនេះបានកើតឡើង បន្ទាប់ពីស្ថានភាពនៅក្នុងប្រទេសថៃអាចនឹងមានភាពចលាចលណាមួយ ដោយសារតែភាពជាប់គាំងក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីពីសំណាក់សមាជិកសភា ខណៈតំបន់ទាំងពីរនោះមានដូចជា៖
• ផ្លូវ Sap ទល់មុខស្ថានទូតរុស្សី ក្នុងសង្កាត់ Bang Rak
• ផ្លូវជុំវិញវិមានជ័យជម្នះ ក្នុងសង្កាត់ Phaya Thai ចាប់ពីម៉ោង ៣ រសៀលនេះតទៅ

ទោះយ៉ាងណា ប៉ូលិសបានណែនាំដល់អ្នកធ្វើដំណើរឲ្យប្រើផ្លូវវាងនឹងកន្លែងផ្ទុះការតវ៉ា ហើយប៉ូលិសចរាចរណ៍ក៏នឹងជួយសម្រួល និងកាត់បន្ថយបញ្ហាចរាចរណ៍សម្រាប់អ្នកបើកបរផងដែរ ។
គួរបញ្ជាក់ថា ការប្រមូលផ្ដុំរបស់ក្រុមបាតុករបានកើតឡើង បន្ទាប់ពីសភាបានបោះឆ្នោតដកសិទ្ធិឈរឈ្មោះលើកទី ២ របស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក៏ដូចជាការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកបញ្ឈរជើង មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះ ជាសមាជិកសភា ពាក់ព័ន្ធទៅនឹងសំណុំរឿងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បក្សភឿថៃ សង្ឃឹមរកបាននាយករដ្ឋមន្ត្រីថ្មី និងបង្កើត “រដ្ឋាភិបាលប្រជាធិប តេយ្យ” តាមការគ្រោងទុក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


