ព័ត៌មានអន្ដរជាតិ
ខំសន្សំលុយពេញមួយឆ្នាំទៅកោះក្នុងក្ដីស្រមៃ បុរសម្នាក់បែរជួបរឿងស្មានមិនដល់នៅ វៀតណាម
បុរសម្នាក់បានបង្ហោះឃ្លិបពីដំណើរកម្សាន្តរបស់ខ្លួន ដោយប្រាប់ពីអារម្មណ៍ពិតថា លោកខំសន្សំលុយពេញមួយឆ្នាំទៅកោះ Phu Quoc ក្នុងក្ដីស្រមៃ តែបែរជួបស្ថានភាពមិននឹកស្មានដល់ ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអាណិតផងអស់សំណើចផង។

Mr.HB បានបង្ហោះឃ្លិបបង្ហាញពីស្ថានភាពជាក់ស្តែង។ ពេលគាត់និងក្រុមគ្រួសារធ្វើដំណើរទៅកាន់កោះ Phu Quoc ប្រទេសវៀតណាម នៅខែកក្កដា ឆ្នាំ ២០២៣ ដោយកក់បន្ទប់សណ្ឋាគារដែលមានទិដ្ឋភាពដ៏អស្ចារ្យនៃអាងគ្មានដែនកំណត់ ខណៈអ្វីគ្រប់យ៉ាងដែលគាត់ចង់បានគឺប្រណីតនិងល្អឥតខ្ចោះ ដែលគាត់ខំសន្សំពេញមួយឆ្នាំ។
យ៉ាងណាមិញ ដោយសារតែលោកមិនបានដឹងពីស្ថានភាពអាកាសធាតុទុកមុន។ ទីបំផុតបុរសកំសត់រូបនេះបានចុះទឹកក្នុងអាងដោយមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង ហើយផ្ទៃមេឃប្រែពណ៌ប្រផេះពពកខ្មៅ កំឡុងពេលកោះ Phu Quoc មានព្យុះផ្គររន្ទះ។ ប៉ុន្តែគាត់នៅតែព្យាយាមរីករាយនឹងថ្ងៃឈប់សម្រាករបស់គាត់ ដោយការងូចទឹកនៅក្នុងអាង ទោះបីជាខ្យល់និងភ្លៀងព្យុះយ៉ាងណាក៏ដោយ។
នៅពេលដែលវីដេអូរបស់គាត់ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមតាមរយៈ TikTok ភ្លាមៗនោះវាបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជាច្រើន។ អ្នកលេងអ៊ីនធឺណិតភាគច្រើនបានសម្ដែងការអាណិតអាសូរចំពោះស្ថានភាពនេះ ខណៈអ្នកខ្លះសើចទាំងទឹកភ្នែក ដែលលោកត្រូវជួបរឿងរ៉ាវបែបនេះ។ អ្នកខ្លះនិយាយថា នេះជាមេរៀនមួយគួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរបន្ទាប់របស់អ្នក ហើយកុំភ្លេចពិនិត្យមើលអាកាសធាតុផងមុនចេញដំណើរទៅកន្លែងណាមួយ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


