ព័ត៌មានអន្ដរជាតិ
ប្រទះឃើញសត្វចម្លែកលើឆ្នេរខ្សាច់ប៉ាណាម៉ា ក្រោយទៅកៀក អ្នកទស្សនាហួសចិត្តគ្រប់គ្នា
វីដេអូឃ្លិបមួយល្បីពេញពិភពអ៊ីនធឺណិត បន្ទាប់ពីអ្នកប្រើប្រាស់គណនី TikTok ម្នាក់ឈ្មោះ lost_ptyer បានចែករំលែកវីហេតុការណ៍ដ៏គួរឲ្យរន្ធត់នៅលើឆ្នេរខ្សាច់ ដោយថតជាប់សត្វចម្លែកមានរូបរាងពណ៌ខ្មៅ មើលទៅដូចជាអាថ៌កំបាំងអរូបី។
គេហទំព័រ thedodo រាយការណ៍ហេតុការណ៍ក្នុងឃ្លិប ដែលបានកើតឡើងនៅប្រទេសប៉ាណាម៉ា។ នារសៀលថ្ងៃមួយស្រ្តីម្នាក់ឈ្មោះ Brand Glaze កំពុងរីករាយនឹងការដើរលេងតាមឆ្នេរ ស្រាប់តែនាងងាកទៅដីខ្សាច់ឃើញវត្ថុមានជីវិតពណ៌ខ្មៅ។ ប៉ុន្តែពេលពង្រីកមើលឲ្យជិត ធ្វើឲ្យអ្នកទស្សនាសឹងតែគ្រប់គ្នាបែរហួសចិត្តនិងអស់សំណើចយ៉ាងខ្លាំង។
តាមពិតវាជាឆ្កែខ្មៅជារបស់ Glaze ដែលអោនចុះលេងខ្សាច់នៅឆ្នេរ ហើយរោមរបស់វាសើមដោយទឹកសមុទ្រ និងប្រឡាក់ដោយខ្សាច់ ទើបធ្វើឲ្យរូបរាងរបស់ឆ្កែប្រែជាសត្វចម្លែកគួរឲ្យភ័យខ្លាច។
យ៉ាងណាមិញម្ចាស់ឆ្កែក៏បានបង្ហើបថា Lolita ចូលចិត្តលេងនៅឆ្នេរ ហើយនាងមិនគិតថាឃ្លិបនេះនឹងក្លាយជាការបំភាន់ដែលមនុស្សជាច្រើនយល់ខុសនោះទេ។ “ខ្ញុំក៏ភ្ញាក់ផ្អើល ដែលឃើញមនុស្សចាប់អារម្មណ៍តាមឃ្លិបនេះ។ ខ្ញុំបានធ្វើឲ្យសហគមន៍ TikTok មានការភ័យខ្លាច ហើយខ្ញុំមិនដឹងថា ពួកគេភ័យខ្លាចប៉ុណ្ណាទេ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្រាលឥដ្ឋមាសក្នុងវិមានអធិរាជនៅ ចិន ដេញថ្លៃរាប់លានដុល្លារ សូម្បីមានលុយក៏មិនអាចធ្វើជាម្ចាស់
ចុចអាន៖ដោយសារចង់សងគុណភរិយា បុរស តៃវ៉ាន់ ចាយលុយខ្ទង់ម៉ឺនដុល្លារលើកុលាបធ្វើពីមាសសុទ្ធ ៩ ទង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


