ព័ត៌មានអន្ដរជាតិ
ថ្ងៃកំណើតរបស់លោក ប្រាវីត ក្លាយជាលេខសំណាងរបស់ប្រជាជនថៃចាក់ឆ្នោតត្រូវគ្រប់គ្នា
ក្រោយលទ្ធផលឆ្នោតបានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានលេខ ២ខ្ទង់ចុងក្រោយ១១ វាត្រូវនឹងថ្ងៃកំណើតរបស់ឧត្តមសេនីយ៍ Prawit Wongsuwan មេដឹកនាំគណបក្ស Palang Pracharat ខណៈលោក កើតថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥ ក្នុងអាយុ ៧៨ ឆ្នាំ។

យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែកក្កដា នៅប្រាសាទ Phosopphon Charoen ស្រុក Lam Luk Ka ខេត្ត Pathum Thani ឧត្ដមសេនីយ៍ Prawit បានធ្វើដំណើរទៅធ្វើជាប្រធាននៃពិធីលើកតម្កើងព្រះចៅអធិការវត្ត Phosopphon Charoen ដែលមានលោកអនុសេនីយ៍ឯក Thammanat Phrom Phao អគ្គលេខាធិការ របស់គណបក្ស Palang Pracharath ដើម្បីចូលរួមក្នុងពិធីនេះ។ ក្នុងនោះ មនុស្សមួយចំនួនធំបានមកទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ។
នៅថ្ងៃនោះ ឧត្តមសេនីយឯក Thammanat បានផ្តល់បទសម្ភាសន៍អំពីលំហូរព័ត៌មាននៃការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីជួបជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។ លោកថែមទាំងបញ្ជាក់ច្បាស់ៗថា មិនមានជំនួបជាមួយលោកថាក់ស៊ីន និងកិច្ចព្រមព្រៀងនយោបាយណាមួយ មុនពេលនិយាយលោកនិយាយលេងសើច «លើកនេះ ខ្ញុំគ្រាន់តែរង់ចាំពិធីខួបកំណើតសម្រាប់ឧត្តមសេនីយ៍ Prawit នៅថ្ងៃទី ១១ ខែសីហាប៉ុណ្ណោះ»។
ទោះយ៉ាងណា បើត្រឡប់ទៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លទ្ធផលឆ្នោតកាលណោះបានបង្កើតអារម្មណ៍សម្រាប់អ្នកលេងល្បែងមួយនេះយ៉ាងភ្ល្លូកទឹកភ្លូកដី។ យោងតាមលទ្ធផលឆ្នោតរបស់រដ្ឋាភិបាល លេខរង្វាន់គឺលេខ ៩៤៥៨១១ ហើយលេខ ២ ខ្ទង់ចុងក្រោយត្រូវនឹងថ្ងៃកំណើតរបស់ឧត្តមសេនីយ៍ Prawit នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេដឹកនាំគណបក្ស Palang និយាយយ៉ាងខ្លីថា លោកពេញចិត្តខ្លាំងលើបវរកញ្ញា Engfa

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ