ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសវៀតណាមអាយុ ២ ឆ្នាំ ច្រឡំផឹកទឹកលាងបង្គន់ បណ្ដាលឲ្យរលាកកម្រិតធ្ងន់
មន្ទីរពេទ្យ Da Nang នៅភាគកណ្តាលប្រទេសវៀតណាមបានប្រកាសថា ពួកគេកំពុងព្យាបាលក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ ដែលរលាកធ្ងន់ធ្ងរ បន្ទាប់ពីផឹកទឹកលាងបង្គន់កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ។

បើតាមវេជ្ជបណ្ឌិត Tran Long Quan មកពីមន្ទីរពេទ្យ Da Nang បានឲ្យដឹងថា ក្មេងប្រុសរងរបួសភាគច្រើនគឺនៅលើស្បែក និងមាត់របស់គាត់ប៉ុណ្ណោះ មិនមានការខូចខាតដល់បំពង់អាហារ និងក្រពះនោះទេ ។
គ្រួសាររបស់ក្មេងប្រុសរូបនេះបាននិយាយដែលថា គាត់ផឹកទឹកលាងបង្គន់ ព្រោះស្មានថាជាភេសជ្ជៈមួយប្រភេទ ។
ជាការពិតណាស់ទឹកសម្អាតបង្គន់មានជាតិអាស៊ីដ ឬអាល់កាឡាំង ដូច្នេះពួកវាមានសារធាតុកាត់ខ្លាំង ធ្វើឲ្យរលាកស្បែក ឬស្លាប់ បើផឹកចូលពោះ ។

ទន្ទឹមនេះ មន្ទីរពេទ្យ Da Nang បានក្រើនរំលឹកមហាជនទូទៅដែលថា ផលិតផលគីមីដូចជាទឹកសម្អាតត្រូវរក្សាទុកដោយប្រុងប្រយ័ត្ន ជាពិសេសឲ្យផុតពីដៃក្មេង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ទារិកាអាយុ ១០ ខែ ទាញកំសៀវទឹកក្ដៅខ្ចាយស្រោចលើខ្លួន រលាកស្លាប់
ចុចអាន៖ រលាកភ្លើង-ទឹកក្តៅ និងបំពង់ស៊ីម៉ាំង លាបថ្នាំដុសធ្មេញ ឬសាប៊ូ គ្រោះថ្នាក់ទៅវិញទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


