ព័ត៌មានជាតិ
ទារិកាអាយុ ១០ ខែ ទាញកំសៀវទឹកក្ដៅខ្ចាយស្រោចលើខ្លួន រលាកស្លាប់
ទារិការអាយុ ១០ ខែម្នាក់ ទាញកំសៀវក្ដៅកំពប់ស្រោចលើខ្លួនរលាកស្លាប់ កាលពីវេលាម៉ោង ៤៖ ១០ នាទី ស្ថិតនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ទារិការង គ្រោះមានឈ្មោះ ហូ លៀងគី អាយុ ១០ ខែ មានឪពុកឈ្មោះ ហូ ប៊ុនធឿន អាយុ ៤២ ឆ្នាំនិងម្ដាយឈ្មោះ មន ស្រីណែត អាយុ ២៩ឆ្នាំ ក្រុមគ្រួសារនេះមានទីលំនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស។

សមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុម្ដាយបានយកឆ្នាំងដាំទឹក លុះពេលទឹកពុះហើយ ក៏បានយកមកចាក់ចូលក្នុងកំសៀវទឹកទុក។ ខណៈនោះទារិការងគ្រោះបានទាញ កំសៀវទឹកក្តៅ ក៏មកស្រោចលើខ្លួនបណ្ដាលឲ្យរលាកនិងរងរបួសជាទម្ងន់ ក្រោយមកក៏បានស្លាប់។
ករណីនេះសមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច្ច័យតាមបច្ចេកទេសរួចបញ្ជាក់ឲ្យដឹងថាទារិការងគ្រោះពិតជារលាកទឹកក្តៅស្លាប់មែនហើយក៏បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍ខាងលើនេះក៏ជាខាងជាសារមួយជូនប្រជាពលរដ្ឋដែលមានកូនចៅតូចៗ គួរតែប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការស្ដាយក្រោយពេលកើតឡើងនូវហេតុការណ៍ដ៏គួរឲ្យរន្ធត់ដូចករណីនេះ៕ អត្ថបទ៖ ឈៀងថារិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


