ព័ត៌មានអន្ដរជាតិ
ស្គាល់មនុស្សសំខាន់ ដែលជាកម្លាំងចិត្តរុញឲ្យលោក ស្រេតថា ក្លាយនាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ
ការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីបានបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញ ខណៈដែលលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) ទទួលបាន ៤៨២ សំឡេងពីសមាជិកសភា ក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

ក្រោយទទួលបានភាពជោគជ័យក្នុងថ្ងៃនោះ បន្ថែមពីលើការគាំទ្រពីមនុស្សជុំវិញខ្លួន ពិតណាស់មនុស្សសំខាន់គឺជាកម្លាំងសំខាន់របស់លោក ស្រេតថា ថាវីស៊ីន ដែលនៅពីក្រោយចាំផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់លោកជានិច្ច ហើយក៏គ្មាននរណាក្រៅពីភរិយាសំណព្វចិត្តរបស់លោកនោះទ។
ភរិយារបស់បុរសវ័យ៦០ឆ្នាំរូបនេះ គឺជាលោកស្រីវេជ្ជបណ្ឌិត Pakpilai Thavisin ក្រៅពីមានសម្រស់ស្រស់សោភាក្នុងរង្វង់តារាល្បីៗ គាត់ក៏ជាគ្រូពេទ្យជំនាញខាងសើស្បែក និងប្រឆាំងភាពចាស់នៅមជ្ឈមណ្ឌលសុខភាព Vitallife ហើយ ក៏ជាស្ថាបនិកនៃមជ្ឈមណ្ឌល S Medical Spa ផងដែរ។
លោកស្រី Pakpilai គឺជាកម្លាំងចលករដ៏សំខាន់ខ្លាំង សម្រាប់ស្វាមីនាពេលកន្លងមក ជាពិសេសមុនពេលលោកស្រេតថាក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ វេជ្ជបណ្ឌិតនិងកូនៗតែងតែលើកទឹកចិត្តលោកឲ្យដើរតាមអ្វីដែលចង់បាន។ បើទោះបីជាលោកស្រេតថាធ្លាប់បង្ហើបថា គ្មានសុបិនចង់ចូលប្រឡូកក្នុងឆាកនយោបាយពីមុនមកទេ ប៉ុន្តែអ្វីដែលចាប់ផ្តើមជំរុញឲ្យលោកចាប់អារម្មណ៍នឹងនយោបាយកាន់តែខ្លាំង គឺចាប់តាំងពីរដ្ឋប្រហារ ២ លើកចុងក្រោយនេះប៉ុណ្ណោះ ។
ចំពោះប្រវត្តិរបស់លោកស្រីវេជ្ជបណ្ឌិត Pakpilai Thavisin វិញគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ, សាកលវិទ្យាល័យ Chulalongkorn និងបានទទួលអាហារូបករណ៍ពីរាជ បានសិក្សានិងអនុវត្តផ្នែកសើស្បែកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Lions, Suphannahong, Bangkok (១៩៨៦-១៩៨៧) ។

ប្រវត្តិអាពាហ៍ពិពាហ៍៖ លោកស្រីវេជ្ជបណ្ឌិត Pakpilai Thavisin បានរៀបការជាមួយលោក ស្រេតថា ថាវីស៊ីន នៅឆ្នាំ១៩៨៩ ដោយអ្នកទាំងពីរមានកូនប្រុស-ស្រី៣នាក់ក្នុងបន្ទុក។
១ Nob-Napat Thavisin ជាកូនប្រុសច្បង បានបញ្ចប់ការសិក្សាពី Oxford ក្នុង PPE (Politics-Philosophy-Economics) និង MBA Harvard Business school ហើយបានធ្វើការនៅ Bain Consulting ទីក្រុងឡុងដ៍។
២ Nab-Warat Thavisin ជាកូនប្រុសកណ្តាល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពី Stanford U. ហើយបានធ្វើការនៅក្រុម Raine ក្នុងទីក្រុងញូវយ៉ក។
៣ Nub-Chananda Thavisin ជាកូនស្រីពៅ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពី Neuroscience នៅមហាវិទ្យាល័យ Barnard, Columbia U., New York និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក Social worker នៅសកលវិទ្យាល័យដូចគ្នា ហើយបានធ្វើការជា Educational Counselor នៅ Edusmith។
ក្រៅពីតួនាទីរបស់លោកស្រីក្នុងការងារកែសម្ផស្ស វេជ្ជបណ្ឌិតរូបនេះក៏តែងតែយកចិត្តទុកដាក់លើការងារសង្គមមួយចំនួនថែមទៀត។ ជំទាវទីមួយរបស់ថៃ តែងតែងជួយលោកវេជ្ជបណ្ឌិត Krit Jatamra ក្នុងការរៀបចំគម្រោងទីជម្រកសម្រាប់អ្នកជំងឺមហារីកសុដន់ធ្ងន់ធ្ងរ ដែលខ្វះខាតថវិកា។ ស្របពេលកន្លងមក លោកស្រីបានរៀបចំព្រឹត្តិការណ៍EatDrinkPink និងការប្រគំតន្ត្រីផ្សេងៗ ដើម្បីរៃអង្គាសថវិកាជួយជាបន្តបន្ទាប់ផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ មិនធ្លាប់មានប្រវត្តិរៀនខាងយោធា និងកាន់កិច្ចការនយោបាយឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


