ព័ត៌មានអន្ដរជាតិ
សត្វក្រពាញីដាច់មាត់មួយក្បាល ត្រូវគេជួយសង្គ្រោះនៅរដ្ឋ Florida
លោក Mike Hileman នាយកឧទ្យានសត្វព្រៃ Gatorland បានប្រាប់ Insider ថា សត្វក្រពាញីអាយុ ៤ ឆ្នាំដែលដាច់មាត់ ត្រូវគេរកឃើញជាលើកដំបូងនៅក្នុងបឹងនៃទីក្រុង Sanford រដ្ឋ Florida ។

គាត់និយាយទៀតថា ពេលនេះវាកំពុងសម្របខ្លួនបានយ៉ាងល្អទៅនឹងផ្ទះថ្មីនៅឯ Gatorland ដែលជាកន្លែងមានការថែទាំ និងជួយឲ្យវារស់បានយូរជាងក្នុងធម្មជាតិ ។

មិនតែប៉ុណ្ណោះ Hileman និយាយថា “វាស្ថិតក្នុងស្ថានភាពល្អទេ ក្រោយមានរបួសដាច់មាត់ ។ ពួកយើងត្រូវផ្ដល់អាហារបន្ថែមសម្រាប់វា ព្រោះក្រពានេះមានបញ្ហាខ្វះអាហារូបត្ថម្ភបន្តិចបន្តួត” ។
បើតាមការសន្និដ្ឋានរបស់ Hileman ក្រពាខាងលើអាចនឹងដាច់មាត់ដោយសារទូកជិះពីលើ ព្រោះស្នាមរបស់វាមានលក្ខណៈស្មើស្អាត និងរលោង ។

បច្ចុប្បន្នគេសង្កេតឃើញថា វារីករាយនិងកន្លែងនៅថ្មី មិនកាចដាក់មនុស្ស ឬ ផ្អើលៗនោះទេ ។ ចំណែកឯឈ្មោះវាក៏មិនទាន់មានដែរ ប៉ុន្តែមានជម្រើសជាច្រើនដូចជា Jawlene, Gumdrop, Jaws ឬ Flapjack ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ សត្វក្រពាធំបំផុតក្នុងរដ្ឋ Mississippi ត្រូវប្រជាជនយកធ្វើម្ហូប
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


