ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រ ថៃ ឡាយព្រះហស្តលេខាត្រាស់បង្គាប់តែងតាំងអគ្គស្នងការនគរបាលជាតិថ្មី
ព្រះមហាក្សត្រថៃព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន នៅថ្ងៃសៅរ៍នេះបានសម្រេចព្រះទ័យឡាយព្រះហស្តលេខាត្រាស់បង្គាប់តែងតាំងនាយឧត្តមសេនីយ៍ Torsak Sukvimol ជាអគ្គស្នងការនគរបាលជាតិថ្មីរបស់ប្រទេសថៃ ។

ក្នុងព្រះរាជក្រឹត្យនោះ ព្រះមហាក្សត្រថៃទ្រង់បានដកតំណែងលោក Torsak Sukvimol ជាអគ្គស្នងការរងនគរបាលជាតិ ហើយត្រាស់បង្គាប់ឲ្យឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ខណៈព្រះរាជក្រឹត្យតែងតាំងនេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា ។
ទន្ទឹមនោះ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក Torsak Sukvimol ជាអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ក៏ត្រូវបានចុះហត្ថលេខាអមដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ផងដែរ ។
គួរបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃពុធបានអនុម័តតែងតាំងលោក Torsak Sukvimol ឲ្យឡើងកាន់តំណែងជំនួសលោកនាយឧត្តមសេនីយ៍ Damrongsak Kittiprapas ដែលចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទង ល្បែងស៊ីសងតាមអនឡាញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


