ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទងល្បែងស៊ីសងតាមអនឡាញ
ប្រទេសសមាជិកអាស៊ានចំនួន ៦ ដូចជា ឡាវ ថៃ វៀតណាម កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី រួមជាមួយប្រទេសចិនបានប្រកាសផែនការសកម្មភាពដើម្បីធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងនឹងល្បែងស៊ីសងតាមអនឡាញនៅក្នុងតំបន់ ខណៈផែនការនោះក៏មានការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ផងដែរ ។

ចំណែកថ្មីៗនេះ ប៉ូលិសឡាវក៏បានប្រគល់ជនសង្ស័យឆបោកតាមអនឡាញចំនួន ១៦៤ នាក់ទៅឲ្យប៉ូលិសចិនក្នុងទីក្រុងវៀងចន្ទន៍ បន្ទាប់ពីជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទយកទឹកដីប្រទេសឡាវធ្វើជាទីតាំងឆបោកពលរដ្ឋចិនគ្នាឯង ដោយប្រើប្រព័ន្ធទូរគមនាគមន៍ឆ្លងដែន ។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនបានងាកទៅរកប្រតិបត្តិការឆបោកក្នុងកាស៊ីណូ ជាពិសេសនៅក្នុងឡាវ និងមីយ៉ាន់ម៉ា ដោយកំណត់យកតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលជាផ្លូវជនរងគ្រោះធ្វើដំណើរមកពីប្រទេសផ្សេងៗ ធ្វើជាទីតាំងអំណោយផលសម្រាប់ក្រុមឧក្រិដ្ឋជន ហើយបន្ទាប់មកចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ។

ទន្ទឹមនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ប្រទេសទាំងអស់ត្រូវធ្វើការជំរុញការស៊ើបអង្កេតរួមគ្នាលើករណីឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរ និងពង្រឹងយន្តការដើម្បីការពារ និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះនៃឧក្រិដ្ឋកម្មដោយបង្ខំទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រទេសដែលបានចុះហត្ថលេខាលើផែនការនេះក៏នឹងត្រូវត្រួតពិនិត្យឡើងវិញ ក៏ដូចជាពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងអាជ្ញាប័ណ្ណ ប្រតិបត្តិការ និងការផ្តល់ឧស្សាហកម្មកម្សាន្តដូចជា កាស៊ីណូ ហ្គេម និងការភ្នាល់តាមអនឡាញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម