Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនបារាំង កំពុងភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច

បានផុស

នៅ

នៅថ្ងៃអង្គារ ទី៣ ខែតុលា រដ្ឋមន្ត្រីសុខាភិបាលបារាំងបានប្រាប់ប្រជាជនកុំឲ្យភិតភ័យចំពោះការរាតត្បាតនៃសត្វសង្កើច ក្រោយមានអ្នកដំណើរជាច្រើនត្អូញត្អែរពីសត្វសង្កើចដែលមានតាមយានដឹកជញ្ជូនសាធារណៈដូចជារថភ្លើង និងឡានក្រុងជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Aurelien Rousseau រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងសុខាភិបាលបារាំងមានប្រសាសន៍ថា “វាគ្មានហេតុផលអ្វីសម្រាប់ការភ័យស្លន់ស្លោទេ ។ យើងមិនត្រូវបានឈ្លានពានដោយសត្វសង្កើចទេ ហើយវាមិនទាក់ទងនឹងការធ្វើចំណាកស្រុកដែរ ប្រសិនបើរឿងនេះត្រូវនិយាយ វាទាក់ទងនឹងការចល័ត៖ នៅពេលអ្នកត្រលប់មកពីបរទេស អ្នកអាចនាំពួកគេមកដោយខ្លួនឯង” ។

ការ​រាតត្បាតនៃសត្វសង្កើច​កំពុង​តែធ្វើឲ្យអ្នក​ឃ្លាំ​មើល​អនាម័យ​បារាំង Anses ឈឺក្បាលរហូតដល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ ២០២៤ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ សត្វសង្កើចបាន​លេច​ចេញ​នៅ​តាម​សណ្ឋាគារ រោងកុន រថភ្លើង និង​សូម្បី​តែ​លើ​សាឡាងផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ sputnikglobe

ចុចអាន៖ ស្ត្រី ៦ នាក់ព្យាយាមគេចខ្លួនពីបារាំងទៅអង់គ្លេសតាមឡានដឹកទំនិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម