ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការលក់កាំភ្លើងឲ្យក្មេងប្រុស បាញ់ប្រហារក្នុងផ្សារទំនើប
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៥ខែតុលា ប៉ូលិសខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់ ខណៈម្នាក់ទៀត ត្រូវបានចាប់បានក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ពីបទលក់កាំភ្លើងទៅឲ្យក្មេងប្រុសអាយុ១៤ឆ្នាំ ដែលធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើបមួយ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។

ខ្មាន់កាំភ្លើង ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើប Siam Paragon។
មន្ត្រីប៉ូលិសជាន់ខ្ពស់ខេត្តយ៉ាឡា បានប្រាប់ AFP ថា “ប៉ូលិស បានឆ្មក់ចូលផ្ទះរបស់ពួកគេដើម្បីស្វែងរកព័ស្តុតាងបន្ថែមទៀត ទាក់ទងនឹងករណីនេះ។ ពួកគេត្រូវបានបញ្ជូនទៅទីក្រុងបាងកកដើម្បីសាកសួរ”។
ក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាចាត់វិធានការបង្ការ ខណៈមានសំណួរថ្មីៗអំពីសិទ្ធិគ្រប់គ្រងកាំភ្លើងនៅក្នុងប្រទេសនេះ។
លោកបានចូលរួមក្នុងពិធីស្មិងស្មាធិ៍រយៈពេលមួយនាទី នៅផ្សារទំនើប មុនពេលថ្លែងសាររំលែកទុក្ខរបស់រដ្ឋាភិបាល ដល់ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះទាំងពីរ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលបានកាំភ្លើង រួមទាំងកាំភ្លើងដែលអាចកែច្នៃបានផងនោះ គឺជាអ្វីដែលរដ្ឋាភិបាលរបស់លោក នឹងដោះស្រាយជាមួយប៉ូលិស។
លោកសង្កត់ធ្ងន់ថា “ពួកគេអាចទិញទំនិញតាមអនឡាញបាន ដូច្នេះហើយ យើងត្រូវរឹតត្បិតបន្ថែមទៀតចំពោះលទ្ធភាព ដែលយុវជនអាចទទួលបានអាវុធគ្រោះថ្នាក់ទាំងនេះ។ យើងនឹងធ្វើការតាមរយៈដំណើរការគោលនយោបាយ ដោយការគ្រប់គ្រងកាំភ្លើង និងធ្វើឲ្យពួកគេពិបាកក្នុងការទទួលបាន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញារឹតបន្តឹងវិធានការគ្រប់គ្រងកាំភ្លើង ក្រោយហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


