Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្តេជ្ញារឹតបន្តឹងវិធានការគ្រប់គ្រងកាំភ្លើង ក្រោយហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃពុធទី៤ខែតុលា បានប្តេជ្ញាចាត់វិធានការបង្ការ បន្ទាប់ពីការបាញ់ប្រហាររបស់ក្មេងប្រុសម្នាក់ នៅផ្សារទំនើបកណ្តាលទីក្រុងបាងកក បានចោទជាសំណួរថ្មីៗអំពីសិទ្ធិគ្រប់គ្រងកាំភ្លើងក្នុងប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

លោក​បាន​ចូលរួម​ក្នុងពិធីស្មិងស្មាធិ៍រយៈពេល​មួយ​នាទី ​នៅ​ផ្សារ​ទំនើប ​មុន​ពេលថ្លែងសារ​​រំលែក​ទុក្ខ​របស់​រដ្ឋាភិបាល ​ដល់​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ។

លោកជឿថា “ទាំងផ្សារទំនើប Siam Paragon និងមន្ត្រីរដ្ឋាភិបាល បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដើម្បីកាត់បន្ថយការស្លាប់ និងការខូចខាតជាអប្បបរមា។ សូមឲ្យនេះ ជាពេលវេលាតែមួយគត់ដែលរឿងនេះកើតឡើង។ រដ្ឋាភិបាលរបស់ខ្ញុំ សូមបញ្ជាក់ថា យើងនឹងផ្តល់អាទិភាពដល់វិធានការបង្ការ”។

លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការទទួលបានកាំភ្លើង រួមទាំងកាំភ្លើងដែលអាចកែច្នៃបានផងនោះ គឺជាអ្វីដែលរដ្ឋាភិបាលរបស់លោក នឹងដោះស្រាយជាមួយប៉ូលិស។

(រូបថត៖ AP)

លោកសង្កត់ធ្ងន់ថា “ពួកគេអាចទិញទំនិញតាមអនឡាញបាន ដូច្នេះហើយ យើងត្រូវរឹតត្បិតបន្ថែមទៀតចំពោះលទ្ធភាព ដែលយុវជនអាចទទួលបានអាវុធគ្រោះថ្នាក់ទាំងនេះ។ យើងនឹងធ្វើការតាមរយៈដំណើរការគោលនយោបាយ ដោយការគ្រប់គ្រងកាំភ្លើង និងធ្វើឲ្យពួកគេពិបាកក្នុងការទទួលបាន”។

គួរបញ្ជាក់ជាថ្មី ក្នុងការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon, មានជនបរទេសពីរនាក់ បាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្សប្រាំនាក់ ក៏ត្រូវរបួសផងដែរ។ ជនជាតិ​ចិន បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ជនជាតិ​មី​យ៉ាន់​ម៉ា ​ស្លាប់​នៅ​មន្ទីរពេទ្យ ខណៈប៉ូលិសបញ្ជាក់ថា ខ្មាន់កាំភ្លើងជាមនុស្សមានសតិមិនគ្រប់និងញៀនលេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូទ័រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម