Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមាន អ៊ីស្រាអែល ថា សង្គ្រាមនឹងកាន់តែរីកធំទៅៗ បើកងកម្លាំង​ពួកគេបន្តសម្លាប់ប្រជាជន ប៉ាឡេស្ទីន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានព្រមានដល់អ៊ីស្រាអែលថា សង្គ្រាមនឹងកាន់តែរីកធំទៅៗ ប្រសិនបើកងកម្លាំងរបស់ពួកគេនៅតែបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ប្រជាជនប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងតំបន់ West Bank ។

លោក Hossein Amir Abdollahian

ថ្លែងតាមទូរសព្ទជាមួយលោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបអំពីការវិវត្តចុងក្រោយបំផុតនៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប, លោក Abdollahian បានព្រមានថា “ប្រសិនបើឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និង West Bank មិនត្រូវបានបញ្ឈប់ទេនោះ វិសាលភាពនៃសង្រ្គាមនៅក្នុងតំបន់ទំនងជានឹងកាន់តែបែកផ្កាភ្លើង និងស៊ីជម្រៅទៅៗហើយ” ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានបញ្ជាក់ទៀតថា “ដើម្បីបញ្ឈប់ការវាយប្រហាររបស់យោធាប្រឆាំងនឹងពលរដ្ឋតំបន់ហ្គាហ្សា យើងត្រូវតែជំរុញឲ្យមានការផ្ដល់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកសូមបដិសេធចំពោះផែនការ និងរាល់ការអនុវត្តរបស់អ៊ីស្រាអែលដើម្បីបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយលោកថែមទាំងហៅអ៊ីស្រាអែលផងដែរថា ជាប្រទេសលម្អៀងទើបមានបញ្ហាកើតឡើងមិនចេះចប់មិនចេះហើយបែបនេះ ។

ជាការឆ្លើយតប លោក Josep Borrell ក៏លើកឡើងមិនខុសពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នោះដែរ ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបរូបនេះបានបញ្ជាក់ថា សារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និង West Bank គួរតែធ្វើឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសហភាពអឺរ៉ុបក៏កំពុងព្យាយាមធានាឲ្យអ៊ីស្រាអែលគោរពតាមច្បាប់សង្គ្រាមអន្តរជាតិផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៥,៩០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤២,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ដំឡើងម៉ាស៊ីនខ្នាតយក្សត្រៀមបូមទឹក​សមុទ្រ​ពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម