ព័ត៌មានអន្ដរជាតិ
អង្គការ យូណេស្កូ ប្រកាសដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្ត ថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ
អង្គការយូណេស្កូនៅថ្ងៃពុធ ទី៦ ខែធ្នូនេះបានប្រកាសដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ប្រទេសថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ខណៈក្រសួងវប្បធម៌ថៃក៏បានអញ្ជើញពលរដ្ឋទាំងប្រុសទាំងស្រីត្រៀមធ្វើពិធីអបអរសាទរផងដែរ ។

អង្គការយូណេស្គូបានប្រកាសពីការសម្រេចដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ ចេញពីប្រទេសបុតស្វាណាដែលជាប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង បន្ទាប់ពីថៃបានស្នើដាក់បញ្ចូលព្រឹត្តិការណ៍មួយនេះកាលពីឆ្នាំ ២០២០ មកម្ល៉េះ ។
ទន្ទឹមនោះ ក្រោយទទួលដំណឹងនេះហើយ នៅឆ្នាំ ២០២៤ គណៈកម្មាធិការរដ្ឋាភិបាលថៃក៏នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តពេញមួយខែមេសាតែម្តង ពោលគឺមិនរៀបចំត្រឹម ៣ ថ្ងៃដូចប្រពៃណីមុនៗឡើយ ក្នុងគោលបំណងធ្វើឲ្យប្រទេសស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង ១០ ។

គួរបញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅប្រទេសថៃត្រូវបានប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសាជារៀងរាល់ឆ្នាំ ខណៈដែលប្រពៃណីទំនៀមទម្លាប់ដែលគេស្គាល់ច្បាស់ក្នុងពិធីមួយនេះគឺការស្រង់ព្រះ រួមជាមួយនឹងពិធីផ្សេងៗទៀតដូចជា ការគោរពចាស់ទុំ ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងការធ្វើម្ហូបអាហារ ក៏ដូចជាការវេចនំតាមបែបប្រពៃណីជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ជ្រូកបង្កកគេចពន្ធ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


