ព័ត៌មានអន្ដរជាតិ
ផ្សារទំនើបម៉ាក្រូរបស់ ថៃ ចេញបកស្រាយពីការចោទប្រកាន់ថា ទិញសាច់ជ្រូកបង្កកគេចពន្ធ
ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃបានចេញមកបកស្រាយ និងពន្យល់ទៅដល់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទាក់ទិនទៅនឹងរបាយការណ៍ដែលចោទប្រកាន់ថា ផ្សារទំនើបមួយនេះបានទិញសាច់ជ្រូកបង្កកគេចពន្ធពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ។

ផ្សារទំនើបម៉ាក្រូដែលដំណើរការដោយក្រុមហ៊ុន CP Extra Plc បានចេញសេចក្ដីថ្លែងការណ៍មួយថា “ក្រុមហ៊ុនសូមបដិសេធរាល់ការចោទប្រកាន់ទាំងនោះ ។ ផ្សារទំនើបម៉ាក្រូបានបញ្ឈប់ការបញ្ជាទិញសាច់ជ្រូកបង្កកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. តាំងពីពាក់កណ្ដាលឆ្នាំ ២០២២ មកម្ល៉េះ ដោយសារតែដឹងថា ផលិតផលទាំងនោះមិនបានបំពេញតាមស្ដង់ដាអនាម័យ និងគុណភាពរបស់ក្រុមហ៊ុន” ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ផ្សារទំនើបម៉ាក្រូក៏បានបញ្ឈប់ការបញ្ជាទិញថ្លើមជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ផងដែរ ដូច្នេះរាល់ការចោទប្រកាន់ទាំងអស់ គឺជារឿងចាស់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានឆន្ទៈក្នុងការសហការជាមួយអាជ្ញាធរដើម្បីបើកការស៊ើបអង្កេតពីប្រតិបត្តិការរត់ពន្ធសាច់ជ្រូកនេះដូចគ្នា ។

ការចេញសេចក្ដីថ្លែងការណ៍របស់ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃកើតមានឡើង បន្ទាប់ពីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ទុកពេល ៣០ ថ្ងៃដែលរាប់ចាប់ពីថ្ងៃទី៤ ខែធ្នូតទៅ ដើម្បីឲ្យផ្សារទំនើបមួយនេះផ្ដល់របាយការណ៍បកស្រាយ ក៏ដូចជាបំភ្លឺឲ្យបានច្បាស់លាស់ ស្របពេលដែលឪពុក និងកូនដែលជាម្ចាស់ក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ត្រូវបានចាប់ខ្លួនផងដែរ ពីបទរត់ពន្ធសាច់ជ្រូកខុសច្បាប់ ។
គួរបញ្ជាក់ថា អ្នកទាំងពីរត្រូវបានចាប់ខ្លួនភ្លាមៗនៅឯអាកាសយានដ្ឋានសុវណ្ណភូមិពីបទរត់ពន្ធសាច់ជ្រូកខុសច្បាប់ រាប់ពាន់តោនពីប្រទេសជិតខាងចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ខណៈការចាប់ខ្លួននោះកើតមានឡើងមួយថ្ងៃ មុនការចោទប្រកាន់លើផ្សារទំនើបម៉ាក្រូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ពលរដ្ឋ វៀតណាម រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា ចំពេលដែល សង្គ្រាមនៅតែបន្តដុតរោល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


