ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រមានថា សង្គ្រាមនៅ ហ្គាហ្សា កំពុងបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានជាផ្លូវការដ៏កម្រ ដល់ក្រុមប្រឹក្សាសន្តិសុខអំពីការគំរាមកំហែងជាសកលពីសង្គ្រាមហ្គាហ្សា ខណៈ រដ្ឋអារ៉ាប់ព្យាយាមជំរុញ ឲ្យក្រុមប្រឹក្សាអំពាវនាវបង្កើតបទឈប់បាញ់សាជាថ្មី។

សហរដ្ឋអាមេរិក ដែលជាអំណាចវេតូមួយក្នុងចំណោមអំណាចវេតូទាំង៥នៅក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស គឺបានប្រឆាំងទៅនឹងបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រោះជឿថា ទង្វើបែបនេះនឹងផ្តល់តែប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប៉ុណ្ណោះ។
យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រដល់ការផ្អាកបាញ់មនុស្សធម៌ ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាស ចាប់យកអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាលើអ៊ីស្រាអែល។
ងាកមកលោក Guterres ឯណេះវិញ, ប្រមុខ UN រូបនេះបានប្រាប់ក្រុមប្រឹក្សា នៅក្នុងលិខិតមួយថា សង្រ្គាមនៅតំបន់ហ្គាហ្សា អាចនាំឲ្យការគំរាមកំហែងដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើងៗ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
គាត់ថែមទាំងអំពាវនាវឲ្យយកមាត្រា៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមកប្រើទៀតផង ដែលមាត្រានោះ អនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់តាមគំនិតរបស់គាត់ ចំពោះបញ្ហាដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ទន្ទឹមនោះ អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា មាត្រានេះ មិនត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ តាមការបញ្ជាក់ពីលោក Guterres, “យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំប្រព័ន្ធមនុស្សធម៌។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនក្លាយទៅជាមហន្តរាយ ជាមួយនឹងផលប៉ះពាល់ដែលមិនអាចវិលត្រលប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល និងសម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់”។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា “ពិតណាស់ មានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងការគំរាមកំហែងដល់សន្តិសុខពិភពលោកដែលផ្តើមចេញពីជម្លោះអ៊ីស្រាអែល-ហាម៉ាស។ យើងបាននិយាយបន្ទាប់ពីថ្ងៃទី៧ខែតុលា ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា រឿងមួយដែលយើងកំពុងព្យាយាមធ្វើគឺ ការពារជម្លោះនេះពីការរីករាលដាល”។

គួរបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកយុទ្ធនាការយោធារបស់ខ្លួន ដើម្បីកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបនឹងការវាយប្រហារថ្ងៃទី ៧ តុលា ដែលអ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ ១២០០នាក់ត្រូវបានសម្លាប់ និងចាប់ចំណាប់ខ្មាំង ២៤០ នាក់។ ដោយឡែក តួលេខដែលត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនៅហ្គាហ្សា បានដាក់ចំនួនមនុស្សស្លាប់នៅប៉ាឡេស្ទីន មានប្រមាណ ១៦០១៥នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រមុខ UN ថា ត្រឹមការផ្អាកបាញ់មនុស្សធម៌ប៉ុណ្ណឹង មិនអាចដោះស្រាយ បញ្ហាសំខាន់ៗនៅហ្សាហ្គាបានទេ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ