ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ថា ត្រឹមការផ្អាកបាញ់មនុស្សធម៌ប៉ុណ្ណឹង មិនអាចដោះស្រាយបញ្ហាសំខាន់ៗនៅហ្គាហ្សាបានទេ
ប្រមុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានជំរុញឲ្យអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស មានបទឈប់បាញ់ពេញលេញនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារត្រឹមតែការផ្អាកបាញ់មនុស្សធម៌ប៉ុណ្ណឹង គឺមិនទាន់អាចដោះស្រាយបញ្ហាសំខាន់ៗបាននោះទេ ។

លោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក Moussa Faki ប្រធានគណៈកម្មការសហភាពអាហ្វ្រិកថា “ជាដំបូង ខ្ញុំចង់និយាយថា បទឈប់បាញ់ពេញលេញ គឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ និងជានិមិត្តរូបនៃក្តីសង្ឃឹម ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាសំខាន់ៗដែលយើងជួបប្រទះនាពេលនេះនោះទេ” ។
លោកបានបន្ថែមថា “នោះហើយជាមូលហេតុដែលយើងបានទទូចលើតម្រូវការបទឈប់បាញ់មនុស្សធម៌ ដែលនាំទៅដល់ការដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ រួមជាមួយលទ្ធភាពទទួលបានជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនទាំងអស់នៅក្នុងតំបន់ហ្គាហ្សា និងគ្រប់ទីកន្លែងដែលពួកគេរស់នៅ” ។
ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានសួរនាំអំពីសាររបស់លោកទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែល ពាក់ព័ន្ធទៅនឹងពាក្យសម្ដីរបស់លោក Benjamin Netanyahu ដែលលើកឡើងថា អ៊ីស្រាអែលនឹងបន្តប្រយុទ្ធទៀត ក្រោយបញ្ចប់បទឈប់បាញ់, លោក Guterres បានឆ្លើយថា “សាររបស់គាត់គឺច្បាស់ណាស់ យើងត្រូវការបទឈប់បាញ់មនុស្សធម៌ពេញលេញ និងគ្រប់លក្ខណៈ” ។

ការលើកឡើងរបស់ប្រមុខ UN រូបនេះកើតមានឡើង បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងថ្មីក្នុងការបន្តការផ្អាកបាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សាស្ទ្រីបរយៈពេល ២ ថ្ងៃទៀត ក្រោយកិច្ចព្រមព្រៀងលើកដំបូងរយៈពេល ៤ ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា អស់សុពលភាពកាលពីថ្ងៃចន្ទ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៦ ថ្ងៃកន្លងមកនេះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បានដោះលែងជនជាតិអ៊ីស្រាអែល ៨១ នាក់ និងជនបរទេស ២០ នាក់ ខណៈដែលខាងអ៊ីស្រាអែលវិញបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ១១៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


