ព័ត៌មានអន្ដរជាតិ
ពិធីអភិសេក១០ថ្ងៃរបស់ព្រះរាជបុត្រ Mateen ធ្វើឲ្យសណ្ឋាគារនៅព្រុយណេរកកន្លែងស្នាក់នៅគ្មាន
ប្រភពព័ត៌មាន RTB ពីប្រទេសព្រុយណេបានបញ្ចាក់ឲ្យដឹងថា សណ្ឋាគារនៅក្នុងរាជធានីកំពុងមើលឃើញការកើនឡើងនៃការកក់សម្រាប់រយៈពេលនៃព្រះរាជពិធីរៀបអភិសេករវាងព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic ដែលចាប់ផ្តើមពិធីសាសនាដំបូងគេ Majilis Istiadat Bersuruh Diraja កាលពីថ្ងៃម្សិលមិញ។

យ៉ាងណាក៏ដោយ ភ្ញៀវកិត្តិយសបរទេសដែលបានអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីនេះ ក៏ដូចជាអ្នកស្រុកចង់ទស្សនាព្រះរាជពិធីដង្ហែព្រះបរមរាជវាំងនៅថ្ងៃទី ១៤ ខែមករា បានសម្រុកកក់សណ្ឋាគារយ៉ាងច្រើនលើសលុប រហូតធ្វើឲ្យបន្ទប់គ្មានសល់កន្លែងទំនេរ។
លោក Andy Goh ដែលធ្វើការជាអ្នកគ្រប់គ្រងទូទៅនៅសណ្ឋាគារក្នុងស្រុកមួយក្នុងរាជធានីបាននិយាយថា បន្ទប់សម្រាប់ថ្ងៃនៃព្រះរាជពិធីគឺពេញហើយ ដោយជនជាតិព្រុយណេមកពីទូទាំងប្រទេស បានកក់កន្លែងស្នាក់នៅច្រើនថ្ងៃ។
ក្នុងនោះផងដែរ លោកបាននិយាយបន្ថែមទៀតថា “ភ្ញៀវបានធ្វើការកក់បន្ទប់នៅដើមខែតុលាឆ្នាំមុន ហើយបច្ចុប្បន្នបន្ទប់ទាំងអស់របស់យើងត្រូវបានកក់ទុក”។ ជាពិសេស ព្រឹត្តិការណ៍នេះជាពេលដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំង ហើយមនុស្សជាច្រើនចង់បានកន្លែងដ៏ល្អមួយ ដើម្បីឃើញគូស្នេហ៍រាជវង្សដែលនឹងត្រូវឆ្លងកាត់ក្នុងពេលដង្ហែ។
ដោយឡែក លោកស្រី Molly Bong នាយកផ្នែកប្រតិបត្តិការនៅសណ្ឋាគារមួយផ្សេងទៀតបាននិយាយថា ព្រះរាជពិធីសែរាជវង្សកំពុងទាក់ទាញភ្ញៀវមកពីគ្រប់ទិសទីនៃពិភពលោក។ នាងបានចែករំលែកថា ស្ថានទូតបានរៀបចំនៅសណ្ឋាគារដើម្បីរង់ចាំភ្ញៀវមកពីប្រទេសរបស់ពួកគេរៀងៗខ្លួន។
ជាការពិតណាស់ មនុស្សជាច្រើនកំពុងរង់ចាំដោយអន្ទះសារសម្រាប់ពិធីរៀបអភិសេកលើកដំបូងនៅឆ្នាំនេះ ដែលពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ដ៏ល្បីល្បាញ Abdul Mateen Bolkiah និង Anisha។ មនុស្សជាច្រើនចាត់ទុកទ្រង់ជាគូស្នេហ៍រាជសីហ៍មានរូបសង្ហា និងមានសម្រស់ស្រស់ស្អាតដូចគ្នា ទើបធ្វើឲ្យមនុស្សចលាចលចង់ទស្សនាព្រះរាជពិធីដ៏ឧឡារិកមួយនេះ។
សូមរម្លឹកដែរថា ពិធិរៀបអភិសេករបស់ព្រះរាជបុត្រព្រុយណេ Abdul Mateen និងគូដណ្ដឹងទ្រង់ Anisha Isa Kalebic បានសាយភាយពាសពេញពិភពលោក ខណៈដែលពិធីបានផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃ១៦ ខែមករាឆ្នាំ២០២៤។ ក្នុងនោះមនុស្សទូទាំងពិភពលោកក៏កំពុងតែរង់ចាំមើលថា តើសែរាជវង្សប្រទេសណាខ្លះ និងឥស្សរជនសាធារណៈសំខាន់ៗដទៃទៀត ព្រមទាំងអ្នកនយោបាយរូបណា នឹងបង្ហាញវត្តមានក្នុងព្រះរាជពិធីរបស់ស្ដេចព្រុយណេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃស្អែកនឹងអភិសេក មកស្គាល់ប្រវត្តិនារីដែលឆក់យកបេះដូងព្រះរាជបុត្រព្រុយណេ Abdul Mateen
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


