ព័ត៌មានអន្ដរជាតិ
ថ្ងៃស្អែកនឹងអភិសេក មកស្គាល់ប្រវត្តិនារីដែលឆក់យកបេះដូងព្រះរាជបុត្រព្រុយណេ Abdul Mateen
ដំណឹងនៃការរៀបអភិសេករបស់ព្រះរាជបុត្រព្រុយណេ Abdul Mateen និងគូដណ្ដឹងទ្រង់ Anisha Isa Kalebic បានសាយភាយពិភពលោក ខណៈដែលពិធីនឹងផ្ដើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ស្អែកនេះ រហូតដល់ថ្ងៃ១៦ ខែមករាឆ្នាំ២០២៤។
ទោះយ៉ាងណាក៏ដោយ ព្រមជាមួយគ្នានោះមនុស្សជាច្រើនហាក់ចង់ដឹងថា តើជីវប្រវត្តិរបស់នារីដែលបានឆក់យកបេះដូងព្រះរាជបុត្រព្រុយណេអង្គនេះបានជានរណា? នាងជាសែរាជវង្សដូចទ្រង់ ឬគ្រាន់តែជារាស្រ្តសាមញ្ញប៉ុណ្ណោះ។

មែនទែនទៅ មនុស្សស្រីដែលបុត្រាទីបួនរបស់ស្តេចស៊ុលតង់ Hassanal Bolkiah សព្វព្រះរាជហរទ័យ នាងមិនមែនជាសែរាជវង្សដូចទ្រង់ទេ ប៉ុន្តែ Anisha Isa Kalebic ក៏មិនមែនជាញាតិឆ្ងាយពីព្រះរាជបុត្រព្រុយណេ Mateen ដូចគ្នា។
ចុះតើនាងជានរណា?
Anisha Isa Kalebic ជាក្មេងស្រីដែលមានឫសគល់នៃសញ្ជាតិក្រូអាត នាងជាចៅស្រីរបស់លោក Pehin Dato Isa ដែលជាទីប្រឹក្សាពិសេសនៃស្ដេចស៊ុលតង់ Hassanal Bolkiah ព្រមទាំងធ្លាប់បានតែងតាំងជាអគ្គមេធាវីរង និងជាឧបនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ១៩៦៨ និង ១៩៧០ ផងដែរ។ យោងតាមគេហទំព័ររដ្ឋាភិបាលព្រុយណេបញ្ជាក់ថា ជីតា Anisha ក៏ជាស្ថាបនិកក្រុមហ៊ុន Royal Brunei Airlines ផងដែរ។ ដូច្នេះ វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលមានរបាយការណ៍ដែលបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងព្រះអង្គម្ចាស់ Mateen និងក្រុមគ្រួសារដ៏មានឥទ្ធិពលមួយនេះ។
យោងតាមប្រភពមួយពីព្រុយណេបានរាយការណ៍ថា Anisha ជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Bath ក្នុងប្រទេសអង់គ្លេស។ សាកលវិទ្យាល័យល្បីឈ្មោះមួយនេះ ផ្តោតសំខាន់លើវិទ្យាសាស្រ្ត វិស្វកម្ម ការគ្រប់គ្រង និងវិទ្យាសាស្ត្រសង្គម សាកលវិទ្យាល័យមានភាពលេចធ្លោសម្រាប់ការស្រាវជ្រាវដ៏ទំនើបរបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការជំរុញស្មារតីសហគ្រិនក្នុងចំណោមនិស្សិតរបស់ខ្លួន។
ចំណែកឯស្នេហារបស់ទ្រង់ត្រូវបានសមាជិកគ្រួសារទម្លាយថា Anisha និងព្រះអង្គម្ចាស់ Mateen បានទាក់ទងគ្នាអស់រយៈពេល៥ ឆ្នាំ។ ទ្រង់ស្គាល់គ្នាតាំងពីកុមារភាព ហើយបងប្រុសរបស់នាង Danial Deen Isa-Kalebic ត្រូវបានគេនិយាយថា ជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ Mateen ដែលតែងតែមានចំណាប់អារម្មណ៍ និងចំណូលចិត្តស្រដៀងគ្នា ហើយជារឿយៗគេឃើញមានការចូលរួមក្នុងកីឡាបាល់ទាត់ និងប៉ូឡូ។
ព្រះអង្គម្ចាស់ Mateen ធ្លាប់មានបន្ទូលថា Anisha ជាក្មេងស្រីដ៏អស្ចារ្យ មិនត្រឹមតែដោយសារតែនាងជារបស់ទ្រង់ទេ ប៉ុន្តែដោយសារតែនាងល្អនិងសាមញ្ញ ក្នុងពេលដែលសមាជិកនៃគ្រួសារ Kalebic និយាយថា ព្រះអង្គម្ចាស់ក៏ដូចគ្នាដែរ នៅពេលដែលបានជួប ទ្រង់ឱបនិងថើបមនុស្សនៅទីនេះដោយមិនប្រកាន់ឋានៈ។
យ៉ាងណាក៏ដោយ ក្រៅពីមានរូបសម្រស់ស្រស់ស្អាត Anisha ជាមនុស្សស្រីឆ្លាតបំផុតដែលមនុស្សប្រុសគ្រប់គ្នាប្រាថ្នាចង់បាន។ ថ្វីបើនាងកើតនៅទីក្រុងឡុងដ៍ ប៉ុន្តែនារីម្នាក់នេះនៅតែមិនចោលភាសាកំណើត ដោយនាងអាចនិយាយភាសាក្រូអាតបានច្រើនបំផុតលើសពីភាសាផ្សេងៗ។
មិនត្រឹមប៉ុណ្ណឹងទេ Anisha ត្រូវបានគេរាយការណ៍ថា ជាម្ចាស់យីហោម៉ូដមួយ ដែលមានឈ្មោះថា Silk Collective និងបើកក្រុមហ៊ុនទេសចរណ៍មួយដែលមានឈ្មោះថា Authentirary ជាមួយមិត្តម្នាក់។ Authentirary គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មដល់ភ្ញៀវទេសចរដោយផ្តល់ឲ្យពួកគេនូវបទពិសោធន៍ និងអារម្មណ៍នៃវប្បធម៌នៅក្នុងទីក្រុងផ្សេងៗគ្នា។ នាងមានគណនី Instagram ពិសេសមួយដែលបង្ហាញពីចំណង់ចំណូលចិត្តធ្វើម្ហូបរបស់នាងដែលមានឈ្មោះថា anishakitchen ជាពិសេសដែលនាងតែងតែចែករំលែករូបថត និងវីដេអូអំពីមុខម្ហូប និងមុខម្ហូបដែលនាងរៀបចំ។ វេទិកានេះបម្រើជាវិចិត្រសាលនិម្មិតដែល Anisha បង្ហាញពីសមត្ថភាព និងចំណង់ចំណូលចិត្តរបស់នាងនៅក្នុងវិស័យចម្អិនអាហារ។

យ៉ាងណាមិញ ពិធីរៀបអភិសេកដែលគ្រោងនឹងធ្វើឡើងរយៈពេល១០ថ្ងៃ មនុស្សទូទាំងពិភពលោកក៏កំពុងតែរង់ចាំមើលថា តើសែរាជវង្សប្រទេសណាខ្លះ និងឥស្សរជនសាធារណៈសំខាន់ៗដទៃទៀត ព្រមទាំងអ្នកនយោបាយរូបណា នឹងបង្ហាញវត្តមានក្នុងព្រះរាជពិធីដ៏ឧឡារិកនេះ។
ស្របពេលដែលគេប្រព័ន្ធផ្សព្វផ្សាយពិភពលោកកំពុងប៉ាន់ស្មានថា ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាចនឹងយាងចូលរួមក្នុងពិធីអភិសេករបស់ព្រះរាជបុត្រា Mateen បន្ទាប់ពីស្តេចស៊ុលតង់បានក្លាយជាភ្ញៀវដ៏សំខាន់ក្នុងពិធីអភិសេករបស់គូស្នេហ៍រាជវង្សអង់គ្លេសក្នុងឆ្នាំ ២០១១។ លើសពីនេះ ព្រះអង្គម្ចាស់ Mateen ទ្រង់គង់នៅឯការលាចុងក្រោយរបស់ម្ចាស់ក្សត្រី Elizabeth II។ កាលពីឆ្នាំមុនក្នុងខែកញ្ញាថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះរាជបុត្រ Abdul Mateen បង្ហោះរូបភាពដំបូងរបស់គូដណ្តឹង និងចិញ្ចៀនភ្ជាប់ពាក្យដ៏ធំលើដៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


