ព័ត៌មានអន្ដរជាតិ
លោក Imran Khan ត្រូវជាប់ពន្ធនាគារ១០ឆ្នាំទៀត សម្រាប់បទចោទប្រកាន់ថ្មី
យោងតាម Reuters, អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទទម្លាយការណ៍សម្ងាត់របស់រដ្ឋ ខណៈបច្ចុប្បន្នគាត់កំពុងមានទោសជាប់ពន្ធនាគារ៣ឆ្នាំរួចទៅហើយ ពាក់ព័ន្ធអំពើពុករលួយ។

ការផ្តន្ទាទោសថ្មីនេះ កើតឡើងមួយសប្តាហ៍ មុនការបោះឆ្នោតសកល ប៉ុន្តែគាត់មិនមានសិទ្ធិឈរឈ្មោះឡើយចាប់តាំងពីត្រូវគូប្រជែងទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ ហើយគាត់តែងចាត់ទុក បទចោទប្រកាន់ប្រឆាំងនឹងរូបគាត់ ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
មិនមែនតែលោក Khan ទេ, អតីតរដ្ឋមន្ត្រីការបរទេស Shah Mahmood Qureshi ដែលជាអនុប្រធានគណបក្ស Pakistan Tehreek-e-Insaf (PTI) ក៏ត្រូវបានតុលាការពិសេស កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំដូចគ្នាដែរ។

បទចោទប្រកាន់ជុំវិញការណ៍សម្ងាត់នេះ គឺទាក់ទងនឹងការលេចធ្លាយលិខិតឆ្លងឆ្លើយការទូតសម្ងាត់ ដែលឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បញ្ជូនទៅទីក្រុងអ៊ីស្លាម៉ាបាដ ពេលលោក Khan កាន់តំណែងជានាយករដ្ឋមន្ត្រី ហើយវាក៏ទាក់ទងនឹងការបង្ហាញខ្លួនរបស់លោក Khan នៅឯពិធីជួបជុំមួយក្នុងខែមីនាឆ្នាំ២០២២ផងដែរ ពោលគឺមួយខែមុនពេល អតីតកីឡាករគ្រីឃីតរូបនេះ ត្រូវបានបណ្តេញចេញពីអំណាចក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត។ ពេលនោះ លោក Khan បានបង្ហាញខ្លួននៅលើឆាក ដោយគ្រវីក្រដាសដែលគាត់និយាយថា ជាឯកសារបង្ហាញពីការឃុបឃិតពីសំណាក់បរទេស ប្រឆាំងនឹងរូបគាត់។
ពាក់ព័ន្ធរឿងទាំងអស់នោះហើយ ទើបអយ្យការសម្រេចថា សកម្មភាពរបស់លោក Khan គឺជាការទម្លាយឯកសារសម្ងាត់ និងបំផ្លាញទំនាក់ទំនងការទូត ហើយអ្វីដែលធ្ងន់គឺថា ការចោទប្រកាន់ពីបទទាំងនេះ អាចឈានដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិតទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះជាប់ពន្ធនាគារ តែអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រើសំឡេង AI ដើម្បីកៀរគរ អ្នកបោះឆ្នោត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


