ព័ត៌មានអន្ដរជាតិ
មេទ័ពថ្មី អ៊ុយក្រែន សារភាពត្រង់ៗថា ស្ថានភាពច្បាំងនៅសមរភូមិជួរមុខជាមួយ រុស្ស៊ី ពិតជាត្រដាបត្រដួស
ស្ថានភាពច្បាំងនៅសមរភូមិជួរមុខជាមួយនឹងកងកម្លាំងរុស្ស៊ីគឺ “ពិតជាត្រដាបត្រដួសណាស់” ស្របពេលដែលជំនួយយោធាពីសំណាក់សហរដ្ឋអាមេរិកផ្ដល់មកឲ្យអ៊ុយក្រែនក៏នៅនឹងថ្កល់ទៀត ។ នេះជាការលើកឡើងរបស់មេទ័ពថ្មីអ៊ុយក្រែន និងចុះផ្សាយដោយសារព័ត៌មានបារាំង Le Monde កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

សមរភូមិជួរមុខនៅតំបន់ Avdiivka និង Kupiansk ដែលមានចម្ងាយ ១,០០០ គីឡូម៉ែត្រភាគខាងកើតអ៊ុយក្រែន បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ ពោលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកៀវប្រែពីការវាយលុកមកការពារទឹកដីវិញ ក្រោយបាក់ស្បាតក្នុងប្រតិបត្តិការវាយបកកាលពីឆ្នាំមុន ស្របពេលដែលមេយោធាក៏ទទួលស្គាល់ដែរថា អ្នកចម្បាំងរុស្ស៊ីពិតជាខ្លាំងក្លា ។
លោក Oleksandr Syrsky អគ្គមេបញ្ជាការយោធាថ្មីរបស់អ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ថា “ទាហានរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងសមរភូមិប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ី ព្រោះទ័ពរុស្ស៊ីកំពុងប្រើទាហានអ៊ុយក្រែនជាចំណីកាណុង ដូច្នេះយើងមានតែពង្រឹងដែនសមត្ថភាពការពារជាតិមាតុភូមិរបស់យើង” ។

ការលើកឡើងរបស់លោក Syrsky កើតមានឡើងមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានបង់ចិត្តបង់កាយ ក៏ដូចជាផ្ញើព្រេងវាសនាប្រទេសជាតិ និងផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងលើមេទ័ពថ្មីរូបនេះថានឹងអាចជួយស្ដារមុខមាត់ស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែនវិញបាន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀr ពូទីន ធ្លាប់បានបញ្ជូនសញ្ញាពីការពិចារណាបទឈប់បាញ់នៅអ៊ុយក្រែនទៅកាន់អាមេរិកតាំងតែពីឆ្នាំមុនមកម្ល៉េះ តាមរយៈអន្តរការី រួមទាំងបណ្តាប្រទេសអារ៉ាប់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានទាត់ចោលកិច្ចចរចាសន្តិភាពមួយនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ