Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ភូមិគ្រឹះលោក ថាក់ស៊ីន ហើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ភូមិគ្រឹះ Ban Chan Song La ក្នុងទីក្រុងបាងកក ដែលជាគេហដ្ឋានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ ដើម្បីជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃរូបនេះដែលជាបងធម៌របស់សម្ដេច ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​រាយការណ៍ដដែល​បាន​ឲ្យ​ដឹងទៀត​ថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញ​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ដនមឿង​ក្នុងទីក្រុងបាងកកនៅវេលា​ម៉ោង ១០ ព្រឹកនេះ ដោយ​យន្តហោះ​ឯកជន​របស់សម្ដេច ។

ដោយឡែកយោងតាមសារព័ត៌មាន Thai PBS ក៏បានរាយការណ៍ផងដែរថា ការអញ្ជើញជួបសួរសុខទុក្ខលោក ថាក់ស៊ីន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺដោយសារតែសម្ដេចព្រួយបារម្ភពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះ ក្រោយពេលដោះលែងឲ្យមានសេរីភាព ។

ចំណែកកូនស្រី​​ពៅលោក​ ថាក់ស៊ីន គឺ​លោកស្រី ផេថងថាន បានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីជួបសួរសុខទុក្ខហើយ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងពិសារអាហាថ្ងៃត្រង់ជាមួយបងធម៌គឺលោក ថាក់ស៊ីន ផងដែរ ហើយបន្ទាប់មក សម្ដេចនឹងអញ្ជើញហោះត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីឆ្នាំ ១៩៩២ ពោលមុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីថៃមកម៉្លេះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ដំណើរជីវិត និងការចាប់កំណើតអាជីពនយោបាយលោក ថាក់ស៊ីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម