Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងកំពុងផលិតនាវាមុជទឹក ២ គ្រឿងទៀតជាមួយនឹងសមត្ថភាពកាន់តែខ្លាំងជាងមុន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីចំនួន ២ គ្រឿងដែលមានសមត្ថភាពអាចបាញ់មីស៊ីលផ្លោងអន្តរទ្វីប ។

របាយការណ៍នេះកើតឡើង បន្ទាប់ពីមានកិច្ចចរចាកម្រិតខ្ពស់លើកទី ៩ រវាងកូរ៉េខាងត្បូង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះជុំវិញកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងប្រធានបទពាក់ព័ន្ធផ្សេងទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែតុលា កូរ៉េខាងជើងបានបង្ហាញការវិវឌ្ឍន៍យោធាចុងក្រោយរបស់ខ្លួនដូចជា មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) និងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយទៀតនៅក្នុងពិធីព្យុហយាត្រាដ៏ធំមួយដែលប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករដែលកំពុងកាន់អំណាច ។

គួររម្លឹកផងដែរថា របាយការណ៍ដំបូងអំពីការរៀបចំរបស់កូរ៉េខាងជើងសម្រាប់ការសាងសង់នាវាមុជទឹកបាញ់មីស៊ីលផ្លោងអន្តរទ្វីបទំនើបៗបានលេចចេញក្នុងឆ្នាំ ២០១៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើងនៅតែអះអាងថាមិនមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងប្រទេសខ្លួន

ចុចអាន ៖ ក្រោយបាត់ខ្លួន១០ខែយ៉ាងអាថ៌កំបាំង គេជឿថា ភរិយារបស់លោក គីម ត្រូវបានប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម