ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញកង្វល់ ក្រោយជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ
ក្រសួងការបរទេសចិន បានសម្តែងការព្រួយបារម្ភខ្លាំង ក្រោយជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារក្នុងគោលដៅឆ្ងាយ តាមអ្វីដែលទីក្រុងតូក្យូ ហៅថា ជា«មូលដ្ឋានសត្រូវ»។
យោងតាម Chinadaily ផ្សាយថ្ងៃទី០២ ខែមេសា ប្រទេសជប៉ុនប្រកាសនៅថ្ងៃអង្គារពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងខេត្ត Kumamoto និង Shizuoka ក្រោមហេតុផលសន្តិសុខជាតិ និងពង្រឹងសមត្ថភាពនៅតាមតំបន់ដែលងាយរងគ្រោះ ជាពិសេសក្នុងពេលដែលស្ថានការណ៍ពិភពលោកពិបាកស្មាន។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានលើកឡើងនៅថ្ងៃពុធថា៖ « ការដាក់ពង្រាយអាវុធវាយលុករបស់ជប៉ុនក្រោមលេសនៃការការពារខ្លួននិងការវាយប្រហារតបត គឺលើសពីវិសាលភាពនៃការការពារខ្លួននិងការពារផ្តាច់មុខឆ្ងាយណាស់»។
លោកស្រីអ្នកនាំពាក្យ បន្តថា៖ « រឿងនេះរំលោភលើបទប្បញ្ញត្តិយ៉ាងធ្ងន់ធ្ងរដែលមានកម្លាំងចងភ្ជាប់នៃច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាសទីក្រុង Cairo ទីក្រុង Potsdam និងឧបករណ៍ដែលមិនយកមកប្រើប្រាស់របស់ជប៉ុន។ វាជាការរំលោភលើរដ្ឋធម្មនុញ្ញជប៉ុនយ៉ាងធ្ងន់ធ្ងរ និងបទដ្ឋានក្នុងស្រុកដែលមានស្រាប់របស់ខ្លួន»។

លោកស្រី Mao បន្ថែមថា៖ « បញ្ហានេះបង្ហាញម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ជប៉ុនកំពុងជំរុញគោលនយោបាយសន្តិសុខឆ្ពោះទៅរកការវាយលុក និងការពង្រីកខ្លួន»។
យោងតាមភ្នាក់ងារ AP, មីស៊ីលប្រភេទ Type-១២ អាចបាញ់បានរយៈចម្ងាយជាង ១ ០០០ គីឡូម៉ែត្រដែលជាការពង្រីកពីចម្ងាយ ២០០គីឡូម៉ែត្រនៃមីស៊ីលដើម អនុញ្ញាតឱ្យមីស៊ីលនេះមានសមត្ថភាពហោះទៅដល់ដីគោករបស់ប្រទេសចិន។
យ៉ាងណាលោកស្រី Mao លើកឡើងទៀតថា៖ « យោធានិយមថ្មីរបស់ជប៉ុនកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ សហគមន៍អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំក៏បានកត់សម្គាល់ឃើញថា អង្គការ និងពលរដ្ឋជប៉ុនជាច្រើនបង្ហាញយ៉ាងច្បាស់ពីការជំទាស់របស់ពួកគេលើការដាក់ពង្រាយមីស៊ីលនេះ»។
អ្នកនាំពាក្យប្រទេសចិនរូបនេះបន្តថា៖ « យើងសូមអំពាវនាវ ដល់ភាគីជប៉ុនឱ្យឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅពីប្រវត្តិសាស្ត្រនៃការឈ្លានពានយោធានិយម ដែលបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងវិស័យសន្តិសុខយោធានិងធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងបំផុត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


