ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ថា អ៊ីរ៉ង់ប្រើគំរូមីស៊ីលផ្លោងរបស់កូរ៉េខាងជើងបាញ់មូលដ្ឋានយោធាអាមេរិក
អ្នកជំនាញសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Fox News នៅថ្ងៃចន្ទថា ផ្នែកដ៏សំខាន់មួយនៃឃ្លាំងអាវុធមីស៊ីលបាលីស្ទិកផ្លោងរបស់អ៊ីរ៉ង់គឺជាមីស៊ីលទទួលបានពីកូរ៉េខាងជើង រួមទាំងអាវុធនិងប្រពន្ធ័ការពារសំខាន់ៗជាច្រើនទៀត។
លោក Bruce Bechtol ជាអ្នកនិពន្ធសៀវភៅ «Rogue Allies: ភាពជាដៃគូយុទ្ធសាស្ត្ររវាងអ៊ីរ៉ង់និងកូរ៉េខាងជើង» ជាមួយលោក Anthony Celso ប្រាប់ Fox News ថា៖ «មីស៊ីលដែលបាញ់ចេញពីទីតាំង Diego Garcia គឺជាមីស៊ីល Musudan របស់កូរ៉េខាងជើង។ អ៊ីរ៉ង់ទិញមីស៊ីលចំនួន ១៩គ្រាប់ ពីកូរ៉េខាងជើងហើយទទួលនៅឆ្នាំ ២០០៥ ។ ពួកគេមានសមត្ថភាពទាំងនេះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ វាមិនមែនជាអាវុធសម្ងាត់ទេ»។

អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងពីរគ្រាប់ទៅលើមូលដ្ឋានយោធារួមគ្នារបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅលើកោះ Diego Garcia កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ។
គួរបញ្ជាក់ថា មូលដ្ឋាន Diego Garcia មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៤ ០០០ គីឡូម៉ែត្រពីអ៊ីរ៉ង់ វាជាចម្ងាយទ្វេដងនៃចម្ងាយ ២ ០០០ គីឡូម៉ែត្រដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និយាយថា មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានបាញ់កាលពីខែមុន។ នេះបើយោងតាមកាសែត Wall Street Journal រាយការណ៍នៅយប់ថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកច្រើនរូប។
លោក Bechtol ក៏ធ្លាប់ផ្តល់សម្ភាសន៍ឱ្យ Fox News ម្តងហើយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលអ៊ីរ៉ង់បាញ់ទៅកាន់គោលដៅរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋឈូងសមុទ្រគឺពឹងផ្អែកលើប្រព័ន្ធ QIAM បង្កើតឡើងដោយកូរ៉េខាងជើង។
លោកបន្ថែមថា៖ « មីស៊ីល Shahab-៣ ថ្មី របស់អ៊ីរ៉ង់គឺស្ទើរតែជាច្បាប់ចម្លងពិតនៃមីស៊ីល No Dong [របស់កូរ៉េខាងជើង]»។
លោក Bechtol ពន្យល់ថា៖ «កូរ៉េខាងជើងបានចែករំលែកប្រព័ន្ធ No Dong ប្រហែល ១៥០គ្រឿងទៅកាន់អ៊ីរ៉ង់នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ជាក់ស្តែង អ៊ីរ៉ង់ពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពមីស៊ីលដែលកូរ៉េខាងជើងបានផ្តល់ឱ្យពួកគេ ដោយធ្វើតាមគំរូមុននៃរោងចក្រ Scud C ចុះកិច្ចសន្យាជាមួយទីក្រុងព្យុងយ៉ាង(Pyongyang) ដើម្បីសាងសង់រោងចក្រ No Dong ក្នុងប្រទេសអ៊ីរ៉ង់។ កូរ៉េខាងជើងក៏បានជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធមីស៊ីល Emad និង Ghadr ប្រើប្រាស់ដើម្បីកំណត់គោលដៅអ៊ីស្រាអែលនិងរដ្ឋនៅឈូងសមុទ្រ នៅឯរោងចក្រ No Dong ក្នុងទីក្រុងតេហេរ៉ងផងដែរ»។
លោក Bechtol សង្ខេបទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយនិយាយថា៖ « កូរ៉េខាងជើងជាអ្នកលក់ហើយអ៊ីរ៉ង់ជាអ្នកទិញ។ កូរ៉េខាងជើងអភិវឌ្ឍគ្រឿងបន្លាស់ទាំងអស់នៃប្រព័ន្ធអាវុធ ហើយអ៊ីរ៉ង់បង់ប្រាក់ដោយប្រើលុយសុទ្ធនិងប្រេង»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


