ព័ត៌មានអន្ដរជាតិ
ក្រោមហេតុផល៤ អាមេរិកប្រើដើម្បីបំផ្លាញកម្មវិធីមីស៊ីលអ៊ីរ៉ង់
អ្នកវិភាគឯករាជ្យលើកឡើងថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ជាកម្មវិធីដ៏ធំ និងសម្បូរបែបបំផុតនៅមជ្ឈិមបូព៌ា។ វាត្រូវបានបង្កើតឡើងអស់ច្រើនទសវត្សរ៍មកហើយ មានទាំងមីស៊ីលផ្លោង និងមីស៊ីលបញ្ជាល្បឿនលឿន ត្រូវបានរចនាដើម្បីផ្តល់សមត្ថភាពឱ្យទីក្រុងតេហេរ៉ង់តាមអ្វីដែលខ្លួនចង់បាន ទោះបីជាប្រទេសនេះខ្វះកងទ័ពអាកាសទំនើបក៏ដោយ។
យ៉ាងណា លោក ដូណាល់ ត្រាំ បញ្ជាក់ថា ខ្លួនចង់បំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចកំណត់គោលដៅលើសហរដ្ឋអាមេរិក អ៊ីស្រាអែល ឬសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀត និងរារាំងរបបនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាពិសេសផ្តល់មូលនិធិដល់ «ក្រុមសកម្មប្រយុទ្ធ» ដែលអាមេរិកចាត់ថ្នាក់ជា «ភេរវករ»។

យោងតាម BBC និង Al Jazeera ផ្សាយកាលពីដើមខែមីនា គឺមានហេតុផលចំនួន៤ ដែលប្រធានាធិបតីអាមេរិករូបនេះចង់បំផ្លាញកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយសំអាងហេតុផលដូចខាងក្រោម៖
ទី១ ៖ ការគំរាមកំហែងសន្តិសុខជាតិ៖ លោក ត្រាំ អះអាងថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់អាចនឹងហោះទៅដល់ទឹកដីអាមេរិកក្នុងពេលឆាប់ៗ។ ថែមទាំងគំរាមកំហែងដល់កងទ័ពអាមេរិកដែលឈរជើងនៅក្រៅប្រទេស មានទាំងសម្ព័ន្ធមិត្តនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់ផលប្រយោជន៍សន្តិសុខជាតិរបស់អាមេរិក។
ទី២ ៖ ការទប់ទល់នឹងឥទ្ធិពលក្នុងតំបន់៖ សហរដ្ឋអាមេរិកក៏បានព្យាយាមបញ្ឈប់អ៊ីរ៉ង់ពីការបន្តបំពាក់អាវុធ ផ្តល់មូលនិធិ និងដឹកនាំ កងទ័ពភេរវករ ក៏ដូចជាកងកម្លាំង Hezbollah និង Hamas ដែលធ្វើឱ្យតំបន់នេះអស្ថិរភាព។
ទី៣ ៖ ការការពារសម្ព័ន្ធមិត្ត៖ សកម្មភាពនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងការពារសម្ព័ន្ធមិត្ត ជាពិសេសអ៊ីស្រាអែល ដែលចាត់ទុកអ៊ីរ៉ង់គំរាមកំហែងដល់អត្ថិភាព។
ទី៤ ៖ ការរុះរើកម្មវិធីនុយក្លេអ៊ែរ៖ លោក ត្រាំ ចាត់ទុកកម្មវិធីមីស៊ីលជាសមាសធាតុយុទ្ធសាស្ត្រនៃមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកអំពាវនាវឱ្យរុះរើទាំងស្រុងនៃកម្មវិធីមីស៊ីលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីធានាថាពួកគេមិនទទួលបានអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


