ព័ត៌មានអន្ដរជាតិ
កម្របំផុត! ចិន-តៃវ៉ាន់ ចាប់ដៃគ្នាធ្វើបេសកកម្ម ជួយសង្គ្រោះកប៉ាល់នេសាទ
ជារឿងកម្របំផុត ដែលនៅថ្ងៃព្រហស្បតិ៍ទី១៤ខែមីនា កោះតៃវ៉ាន់និងប្រទេសចិន បានបញ្ជូនក្រុមក្នុងបេសកកម្មរួមគ្នា ទៅជួយសង្គ្រោះកប៉ាល់មួយគ្រឿង ដែលលិចជិតកោះ Kinmen ខណៈភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហាក់មិនបង្ហាញសញ្ញាធូរស្បើយឡើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters។

ក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្មាំសមុទ្រតៃវ៉ាន់និយាយថា កម្លាំងមកពីភាគីទាំងពីរ បានបញ្ចេញទូកជួយសង្គ្រោះ បន្ទាប់ពីកប៉ាល់នេសាទចិនមួយគ្រឿង លិចនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍ដដែលបន្តថា មនុស្សពីរនាក់ត្រូវប្រទះឃើញស្លាប់ ហើយពីរនាក់សង្គ្រោះបាន ចំណែកពីរនាក់ទៀតកំពុងបាត់ខ្លួន នៅឡើយ។
យោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ដែលសុំមិនបញ្ចេញឈ្មោះ, ទីក្រុងតៃប៉ិ បានបញ្ជូនទូកឆ្មាំសមុទ្រ ដើម្បីទៅចូលរួមជួយសង្រ្គោះ បន្ទាប់ពីអាជ្ញាធរចិនសុំជំនួយពួកគេ។ កប៉ាល់នេសាទចិន បានលិចនៅចម្ងាយជិត២គីឡូម៉ែត្រ ក្នុងសមុទ្រភាគខាងលិចនៃកោះ Dongding របស់តៃវ៉ាន់ ហើយស្របពេលជាមួយគ្នានោះ កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ដែលឈរជើងនៅលើកោះនោះ ក៏ចូលរួមក្នុងការជួយសង្រ្គោះដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីតៃវ៉ាន់ មិនបានបញ្ជាក់អ្វីឲ្យលម្អិតជាងនេះទេ ដោយគ្រាន់តែអះអាងថា ខ្លួនបានបញ្ជូនទូកឆ្មាំចំនួន៤គ្រឿង ចំណែកសមភាគីចិន បញ្ជូនទូក៦គ្រឿងសម្រាប់ជួយសង្គ្រោះ។
សូមបញ្ជាក់ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ចិន ហើយបានព្រមានជាច្រើនលើកច្រើនសាថា ការប៉ុនប៉ងប្រកាសខ្លួនជារដ្ឋឯករាជ្យ គឺស្មើនឹងការប្រកាសសង្គ្រាម។

ស្ថិតនៅចម្ងាយប្រហែល១៨០គីឡូម៉ែត្រពីចិនដីគោក កោះនេះធ្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Formosa។ ចិន បានប្រគល់កោះនេះទៅឲ្យជប៉ុននៅឆ្នាំ១៨៩៥ ហើយយកមកវិញបន្ទាប់ពីការចាញ់សង្គ្រាមរបស់ទីក្រុងតូក្យូក្នុងឆ្នាំ១៩៤៥។ នៅពេលក្រុមអ្នកជាតិនិយមចិន ចាញ់សង្រ្គាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្តរបស់លោកម៉ៅ ក្នុងឆ្នាំ១៩៤៩ ពួកគេបានជម្លៀសទៅកាន់កោះនេះដោយមានជំនួយពីសហរដ្ឋអាមេរិក និងបានប្រកាសទីក្រុងតៃប៉ិ ជារដ្ឋធានីនៃសាធារណរដ្ឋចិន។
លុះមកដល់ឆ្នាំ១៩៧១ អង្គការសហប្រជាជាតិ បានទទួលស្គាល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំងថាជារដ្ឋាភិបាលស្របច្បាប់របស់ចិន ដែលនាំឲ្យប្រទេសជាច្រើន មិនទទួលស្គាល់តៃវ៉ាន់។ មកដល់ឆ្នាំ១៩៧២ សហរដ្ឋអាមេរិក ក៏ទទួលយកជំហររបស់ទីក្រុងប៉េកាំង ដែលថាមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ស៊ី ព្រមានប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកខ្លួន តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


