ព័ត៌មានអន្ដរជាតិ
រូប៊ីយ៉ូ អះអាងនៅ ចិន ថា ជំហរអាមេរិក ចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាមួយប្រមុខសេតវិមាន ដូណាល់ ត្រាំ, រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ បានបញ្ជាក់យ៉ាងច្បាស់ថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ។

ថ្លែងប្រាប់ NBC News ក្នុងកិច្ចសម្ភាសដែលធ្វើឡើង ក្រោយជំនួបជាមួយមន្ត្រីកំពូលចិន នៅទីក្រុងប៉េកាំង, លោក រូប៊ីយ៉ូ អះអាងថា៖ «តាមទស្សនៈរបស់យើង រាល់ការផ្លាស់ប្តូរណាមួយដោយបង្ខំ ទៅលើស្ថានភាពបច្ចុប្បន្ន នឹងជះឥទ្ធិពលមិនល្អ សម្រាប់ប្រទេសទាំងពីរ។ អ្វីមួយដែលភាគីចិន បានសង្កត់ធ្ងន់ ហើយដែលយើងក៏យល់ស្របដែរនោះ គឺស្ថិរភាពយុទ្ធសាស្ត្រ នៅក្នុងទំនាក់ទំនងរបស់យើង»។
លោកបញ្ជាក់ថា «គោលនយោបាយរបស់អាមេរិក លើបញ្ហាតៃវ៉ាន់ គឺមិនមានការផ្លាស់ប្តូរទេ គិតត្រឹមថ្ងៃនេះ ក៏ដូចជាគិតត្រឹមពេលជំនួប ដែលយើងបានធ្វើនៅទីនេះ នាថ្ងៃនេះដែរ។ បញ្ហា ត្រូវបានលើកយកមកនិយាយ! ខាងភាគីពួកគេ តែងតែលើកឡើងពីបញ្ហានេះជានិច្ច ចំណែកយើងវិញ ក៏តែងតែបញ្ជាក់យ៉ាងច្បាស់ នូវជំហររបស់យើងដែរ»។
ម្យ៉ាងវិញទៀត បើតាមការលើកឡើងរបស់លោក រូប៊ីយ៉ូ, បញ្ហានៃការលក់អាវុធរបស់អាមេរិក ទៅឲ្យតៃវ៉ាន់ នាពេលអនាគត ធ្លាប់ត្រូវបានពិភាក្សាកាលពីពេលមុន ប៉ុន្តែ រឿងនេះមិនមែនជា ប្រធានបទសំខាន់ ដែលត្រូវលើកឡើងនៅក្នុងការពិភាក្សានេះទេ។

បញ្ហាតៃវ៉ាន់នេះ ស្ថិតក្នុងចំណោមបន្ទាត់ក្រហមទាំង៤ ដែលចិនបានដាក់ចេញ ក្នុងជំនួបរវាងមេដឹកនាំចិន ស៊ី ជិនពីង ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងទីក្រុងប៉េកាំង។
អាមេរិក គឺជាអ្នកគាំទ្រដ៏ធំធេងបំផុតរបស់តៃវ៉ាន់ ដោយបានផ្គត់ផ្គង់អាវុធសំខាន់ៗ ដើម្បីការពារខ្លួនពីការវាយប្រហារណាមួយ។ ជាក់ស្តែង កាលពីខែធ្នូ កន្លងទៅ លោក ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រកាសលក់កញ្ចប់អាវុធក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ឲ្យទៅតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។
កាលនោះ ចិនក៏បានឆ្លើយតបវិញភ្លាមៗ ដោយការធ្វើសមយុទ្ធយោធា ព័ទ្ធជុំវិញតៃវ៉ាន់ ដើម្បីជាការព្រមានដល់កម្លាំងខាងក្រៅ ដែលចូលមកជួយជ្រោមជ្រែង កោះមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


