ព័ត៌មានអន្ដរជាតិ
AP ផ្សាយថា រុស៊ី ត្រៀមជម្លៀសកុមារប្រមាណ ៩ ពាន់នាក់ចេញពីតំបន់ព្រំដែន
ប្រទេសរុស្ស៊ីគ្រោងនឹងជម្លៀសកុមារប្រហែល ៩,០០០ នាក់ចេញពីតំបន់ព្រំដែនក្នុងទីក្រុង Belgorod ដោយសារតែតំបន់មួយនេះរងការបាញ់ផ្លោងជាបន្តបន្ទាប់ដោយអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ ខែមីនានេះ ។

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិមានក្រឹមឡាំងចង់បង្កើតតំបន់ការពារមួយដើម្បីជួយធ្វើជាខែលតំបន់ព្រំដែនពីការវាយប្រហារ ក៏ដូចជាការវាយឆ្មក់ឆ្លងព្រំដែនរបស់អ៊ុយក្រែនដែលបានកើតឡើងញឹកញាប់នៅក្នុងប៉ុន្មានខែថ្មីៗនេះ ។
អ៊ុយក្រែនបានប្រើប្រាស់ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេង និងឃ្លាំងផ្ទុកប្រេងនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសថែមទាំងបានព្យាយាមកម្ទេចតំបន់នៅតាមព្រំដែនរុស្ស៊ី ហើយយកលេសនោះដាក់សម្ពាធនយោបាយលើលោក ពូទីន ស្របពេលដែលក្រុមសកម្មប្រយុទ្ធប្រឆាំងរុស្ស៊ីដែលមានមូលដ្ឋាននៅអ៊ុយក្រែន ក៏បានបើកការវាយឆ្មក់ឆ្លងព្រំដែនផងដែរ ។

ខណៈកាលពីសប្តាហ៍មុន មានការលុកលុយក្នុងតំបន់ Belgorod និង Kursk ផងដែរនោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កម្លាំងយោធា និងកងសន្តិសុខរបស់ទីក្រុងមូស្គូបានទប់ស្កាត់ទាន់ពេលវេលា ហើយថែមទាំងបានសម្លាប់យុទ្ធជនចំនួន ៣០ នាក់ ប៉ុន្តែក្នុងនោះក៏មានប្រជាជនរុស្ស៊ី ១៦ នាក់បានស្លាប់ និង ៩៨ នាក់បានរងរបួសផងដែរ ។
គួរបញ្ជាក់ថា ការជម្លៀសកុមារនេះគឺជាការប្រកាសជាសាធារណៈដ៏ធំបំផុតមួយនៅក្នុងតំបន់ Belgorod ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ។ ទោះយ៉ាងណាក្រោមបញ្ជាជម្លៀសកុមារនេះ គេមិនច្បាស់ទេថា មនុស្សពេញវ័យនឹងទៅជាមួយក្មេងៗឬអត់ បើដូច្នេះមែន ចំនួនសរុបនៃអ្នកជម្លៀសអាចមានច្រើនជាងនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


