ព័ត៌មានអន្ដរជាតិ
Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃពុធនេះបានឯកភាពអនុញ្ញាតឲ្យលោកប្រធានាធិបតី Vo Van Thuong លាលែងពីមុខតំណែងទាំងអស់តាមការស្នើសុំផ្ទាល់ខ្លួនរបស់លោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅថ្ងៃទី២០ ខែមីនានេះ ។

លោក Thuong នឹងលាលែងពីមុខតំណែងជាប្រធានាធិបតី, សមាជិកការិយាល័យនយោបាយ, សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣, ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ តាមសេចក្តីសម្រេចដែលបានប្រកាសនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការបក្ស ។
លោក Thuong អាយុ ៥៤ ឆ្នាំមកពីខេត្ត Vinh Long ភាគខាងត្បូងវៀតណាម បានក្លាយជាប្រធានាធិបតីក្នុងអាណត្តិ ៥ ឆ្នាំ ពោលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីអតីតប្រធានាធិបតីមុនគឺលោក Nguyen Xuan Phuc ក៏បានលាលែងពីតំណែងដូចគ្នា ។
ជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជា លោក Thuong បានចាប់ផ្តើមអាជីពនយោបាយរបស់គាត់ក្នុងតួនាទីជាអ្នកដឹកនាំនៅគណៈកម្មាធិការមជ្ឈិមសហភាពយុវជនទីក្រុងហូជីមិញ រហូតដល់ក្លាយជាលេខាបក្សនៃខេត្ត Quang Ngai ភាគកណ្តាលកាលពីខែសីហា ឆ្នាំ ២០១១ ។

បន្ទាប់មកលោកប្រធានក្លាយជាអនុលេខាបក្សអចិន្ត្រៃយ៍នៃទីក្រុងហូជីមិញក្នុងឆ្នាំ ២០១៤ ហើយនៅខែកុម្ភៈ ឆ្នាំ២០១៦ លោកបានក្លាយជាប្រធានគណៈកម្មការព័ត៌មាន និងអប់រំ ខណៈជាបន្តបន្ទាប់មក លោកក្លាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ខែមីនាឆ្នាំ ២០២៣ ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី លោក Thuong បានធ្វើដំណើរ និងទស្សនកិច្ចជាង ១០ ដងជាមួយថ្នាក់ដឹកនាំអន្តរជាតិ ខណៈក្នុងដំណើរទស្សនកិច្ចរបស់លោកទៅជប៉ុនកាលពីខែវិច្ឆិកាឆ្នាំមុន វៀតណាម និងជប៉ុនបានបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


