Connect with us

សេដ្ឋកិច្ច

មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ក្នុងមួយឆ្នាំៗ ប្រទេសវៀតណាម ត្រូវប្រឈមនឹងការបាត់បង់ដំណាំគិតជាទឹកប្រាក់ជិត៣ពាន់លានដុល្លារអាមេរិក ដោយសារទឹកប្រៃកាន់តែច្រើន បានហូរចូលទៅក្នុងដីបង្កបង្កើនផល។

(រូបថត៖ The Star)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលការស្រាវជ្រាវពីក្រសួងបរិស្ថាននិងចុះផ្សាយដោយសារព័ត៌មាន VN Express បានបង្ហាញថា ការខូចខាតគឺប៉ះពាល់ខ្លាំងបំផុត លើតំបន់ដីសណ្ដមេគង្គ ដែលត្រូវបានគេស្គាល់ថាជា “ចានបាយរបស់វៀតណាម” ព្រោះនោះជាប្រភពផ្តល់ស្បៀងអាហារនិងជួយផ្គត់ផ្គង់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់សិបលាននាក់។

របាយការណ៍បន្តថា​ តាមពិតទៅ ក្នុងរដូវប្រាំង កម្រិតទឹកប្រៃតែងតែហូរចូលតំបន់ដីសណ្តនេះឯង ប៉ុន្តែបច្ចុប្បន្ន​ វាហូរលឿនជាងធម្មតា ដោយសារតែការកើនឡើងនៃកម្រិតទឹកសមុទ្រ ភាពរាំងស្ងួត បម្រែបម្រួលជំនោរ និងកង្វះទឹកសាប។

(រូបថត៖ AFP)

ការស្រាវជ្រាវនេះទៀតសោតបានរកឃើញថា ក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺខេត្ត Ca Mau នៅចុងភាគខាងត្បូង ដែលអាចខាតបង់ប្រាក់ប្រមាណ ៦៦៥លានដុល្លារអាមេរិក ចំណែកខេត្ត Ben Tre អាចប្រឈមនឹងការខាតបង់ប្រហែល៤៧២លានដុល្លារអាមេរិក។

លើសពីនេះ តាម​ការ​ស្រាវជ្រាវ​បច្ចុប្បន្ន​, ទឹកប្រៃនៅតំបន់​ដីសណ្ត​ទន្លេ​មេគង្គ ក៏ប៉ះពាល់ដល់ដើមឈើ​ហូបផ្លែ​​ចំនួន២៩% ​ដំណាំ​ទូទៅ២៧% និង​ស្រូវជិត១៤%ផងដែរ ចំណែកឧស្សាហកម្មជលផលត្រូវប៉ះពាល់ចំនួន៣០%។

ជាចុងក្រោយ ការសិក្សាបានគូសបញ្ជាក់ថា តាមការព្យាករ នាពេលអនាគត តំបន់នេះនឹងរងការខាតបង់កាន់តែច្រើន ពោលគឺខាតបង់ទឹកប្រាក់ដល់ទៅរាប់ពាន់លានដុល្លារឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម សម្រេចបានសមិទ្ធផលសន្ទស្សន៍អភិវឌ្ឍធនធានមនុស្ស តែខ្វះវិសមភាពយេនឌ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៣ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម