ព័ត៌មានអន្ដរជាតិ
វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង
អនុប្រធានាធិបតីវៀតណាមលោកស្រី Vo Thi Anh Xuan នៅថ្ងៃព្រហស្បតិ៍នេះត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណា បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតប្រធានាធិបតីលោក Vo Van Thuong ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News នៅថ្ងៃទី២១ ខែមីនានេះ ។

ការប្រកាសតែងតាំងលោកស្រី Vo Thi Anh Xuan ឲ្យឡើងកាន់ការជាប្រធានាធិបតីស្ដីទីធ្វើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បន្ទាប់ពីបញ្ចប់សម័យប្រជុំវិសាមញ្ញលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ ហើយអនុប្រធានាធិបតីវ័យ ៥៤ ឆ្នាំរូបនេះ នឹងអង្គុយលើកៅអីជាប្រធានាធិបតីស្ដីទីរហូតដល់រដ្ឋសភាកោះប្រជុំរើសអ្នកជំនួសលោក Vo Van Thuong ។
ចំណែកពាក់ព័ន្ធនឹងការសិក្សាអប់រំវិញ លោកស្រី Vo Thi Anh Xuan ដែលមកពីខេត្ត An Giang ភាគខាងត្បូង បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ហើយលោកស្រីក៏ធ្លាប់ធ្វើជាគ្រូបង្រៀនសិស្សនៅវិទ្យាល័យ បន្ទាប់មកជាគ្រូឯកទេសស្រាវជ្រាវនៃការិយាល័យបក្សខេត្ត An Giang ផងដែរ ។

ទន្ទឹមនោះ លោកស្រីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សទី១២ និងទី១៣ ហើយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ មក លោកស្រីគឺជាអនុប្រធានបក្សខេត្ត An Giang ។ បន្ទាប់មកលោកស្រីក្លាយជាអនុលេខាបក្សខេត្ត An Giang នៅខែតុលា ឆ្នាំ២០១៥ និងត្រូវបានបោះឆ្នោតធ្វើជាអនុប្រធានាធិបតីនៅខែមេសា ឆ្នាំ ២០២១ ។
ដោយឡែកទាក់ទិននឹងឫសគល់ដែលនាំឲ្យអតីតប្រធានាធិបតីលោក Vo Van Thuong វ័យ ៥៤ ឆ្នាំឈានទៅដល់ការលាលែងពីតំណែង, យោងតាមគណៈកម្មាធិការមជ្ឈិម និងស្ថាប័នពាក់ព័ន្ធនានាបានឲ្យដឹងថា គឺដោយសារតែលោកបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសខុសឆ្គងមួយចំនួន ដែលប្រការនេះបានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ កិត្តិយសរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់តែម្ដង ។

ទន្ទឹមនោះ ការលាលែងពីតំណែងរបស់លោក Vo Van Thuong នេះទៀតសោតគឺកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសពីការចាប់ឃាត់ខ្លួនលើអតីតមន្ត្រីវៀតណាមម្នាក់ប្រចាំនៅខេត្ត Quang Ngai ដែលរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង ១០ ឆ្នាំមុន ពោលអំឡុងពេលដែលលោក Vo Van Thuong នៅកាន់ការជាប្រធានបក្សប្រចាំខេត្តមួយនេះ ។
គួរបញ្ជាក់ថា លោក Vo Van Thuong បានឡើងកាន់តួនាទីជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០២៣ ជំនួសតំណែងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នា ខណៈក្នុងរយៈកាលកាន់តំណែងជាង ១ ឆ្នាំមកនេះ លោក Vo Van Thuong បានធ្វើដំណើរ និងទស្សនកិច្ចជាង ១០ ដងជាមួយថ្នាក់ដឹកនាំអន្តរជាតិ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


