ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ វៀតណាម ជួបរលកកម្តៅធ្ងន់ធ្ងរ និងខ្យល់ព្យុះសាហាវៗ ជាងឆ្នាំមុន
មជ្ឈមណ្ឌលជាតិព្យាករឧតុនិយមនិងធនធានទឹកវៀតណាម បានចេញសេចក្តីប្រកាសថា ប្រទេសនេះនឹងជួបប្រទះរលកកម្តៅញឹកញាប់និងធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ហើយក៏នឹងកើតមានបាតុភូតខ្យល់ព្យុះសាហាវៗផងដែរ រហូតដល់ចុងឆ្នាំ។

តាមសេចក្តីរាយករណ៍របស់ VN Express, នាយករងមជ្ឈមណ្ឌល លោក Hoang Phuc Lam បានបញ្ជាក់ថា ក្រោយឡើងដល់ចំណុចកំពូល បាតុភូត El Nino នឹងថយចុះមកវិញ នៅចន្លោះខែមេសាដល់ខែមិថុនា ហើយបាតុភូត La Nina នឹងត្រូវចូលខ្លួនមកជំនួសម្តងចាប់ពីខែកក្កដា ដល់ខែសីហា។
អាស្រ័យហេតុនេះ ឆ្នាំ២០២៤ វៀតណាម ត្រូវរងគ្រោះដោយរលកកម្តៅ ញឹកញាប់ជាងឆ្នាំ២០២៣ទៅទៀត។ មិនត្រឹមប៉ុណ្ណឹង ខ្យល់ព្យុះក៏នឹងវាយប្រហារប្រទេសនេះ ច្រើនជាងឆ្នាំមុនផងដែរ។

ជាមធ្យម វៀតណាមជួបប្រទះរលកកម្តៅប្រហែល១៥ដងក្នុងមួយឆ្នាំ ដោយសីតុណ្ហភាពកើនឡើងលើស៣៥អង្សាសេ ឈានដល់ជាង៤០អង្សា ហើយតំបន់ដែលគេព្យាករថា នឹងរងគ្រោះដោយរលកកម្តៅខ្លាំងជាងគេ គឺស្ថិតនៅភាគខាងត្បូង។
El Nino ត្រូវបានកំណត់ដោយការកើនឡើងសីតុណ្ហភាពលើផ្ទៃទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនិងភាគខាងកើត ហើយជាធម្មតាបណ្តាលឲ្យមានការថយចុះកម្រិតទឹកភ្លៀងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាម បង្កជាគ្រោះរាំងស្ងួត ប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់គោលបំណងផ្សេងៗ រួមទាំងការប្រើប្រាស់ក្នុងស្រុក ប្រព័ន្ធធារាសាស្រ្តកសិកម្ម និងការបង្កើតវារីអគ្គិសនីផងដែរ។

ឆ្នាំ២០១៥-២០១៦ គឺជាព្រឹត្តិការណ៍ El Nino ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្រ្តវៀតណាម ដោយបង្កឲ្យមានគ្រោះរាំងស្ងួតធំធេងនៅទូទាំងប្រទេស។
ផ្ទុយទៅវិញ La Nina ត្រូវបានសម្គាល់ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្រត្រជាក់ជាងមធ្យមនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនិងខាងកើត ហើយជាទូទៅ បណ្តាលឲ្យកម្រិតទឹកភ្លៀងមានការកើនឡើង ជាពិសេសក្នុងរដូវមូសុងតែម្តង។
សូមបញ្ជាក់ កាលពីថ្ងៃទី៧ខែឧសភាឆ្នាំមុន សីតុណ្ហភាពបានកើនដល់ ៤៤.២ អង្សាសេ នៅខេត្ត Nghe An ភាគកណ្តាល ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងកំណត់ត្រា៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


