Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាសត្រៀមរួចរាល់ ដើម្បីតទល់ជាមួយ អ៊ីរ៉ង់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Jerusalem Post, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បានប្រកាសថា ប្រទេសរបស់លោក ត្រៀមខ្លួនរួចជាស្រេច ដើម្បីតទល់ចំពោះគ្រប់សេណារីយ៉ូ ជាមួយអ៊ីរ៉ង់ ខណៈទំនាក់ទំនងរវាងខ្លាមជ្ឈិមបូព៌ាទាំងពីរ បានឈានដល់កម្រិតតានតឹងបំផុត។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានប្រុងជើងការខ្ពស់ ដោយមិនអនុញ្ញាតឲ្យកងទ័ពណាម្នាក់ ដាក់ច្បាប់ឈប់ឡើយ ហើយថែមទាំងពង្រឹងការពារដែនអាកាសទៀតផង ព្រោះតែបារម្ភខ្លាចក្រែងលោអ៊ីរ៉ង់ បើកការវាយប្រហារភ្លាមៗ។

វិធានការរបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារអាកាសនៅប្រទេសស៊ីរី ខណៈទីក្រុងតេហេរ៉ង់ បានស្តីបន្ទោសរឿងនេះទៅលើកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយប្តេជ្ញាសងសឹកដោយមិនប្រណីដៃ។

(រូបថត៖ AFP)

បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃស្ថានភាពប្រតិបត្តិការជាមួយមន្ត្រីយោធាជាន់ខ្ពស់និងចារកម្ម កាលពីថ្ងៃអាទិត្យទី៧ខែមេសា លោក Gallant គូសបញ្ជាក់ថា “ប្រព័ន្ធការពារ បានត្រៀមរួចរាល់អស់ហើយ ដើម្បីឆ្លើយតបប្រឆាំងនឹងសេណារីយ៉ូណាមួយ ដែលអាចកើតមានជាមួយអ៊ីរ៉ង់”។

យ៉ាងណាក្តី លោក​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ ​អំពី​ការ​រៀបចំ​នេះ​ទេ។

(រូបថត៖ EPA)

មុននេះដែរ រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចចិត្តបិទស្ថានទូតនៅ២៨ប្រទេស ជុំវិញពិភពលោក ដោយសារខ្លាចអ៊ីរ៉ង់សងសឹក។

ដោយឡែក មន្ត្រីអាមេរិក បានសម្តែងក្តីបារម្ភជាពន់ពេកថា ស្ថានការណ៍ អាចប្រែក្លាយទៅជាសង្រ្គាមពេញលក្ខណៈរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ប្រសិនបើទីក្រុងតេហេរ៉ង់ ដើរខុសតែមួយជំហាន។

(រូបថត៖ AFP)

សូមជម្រាបឡើងវិញបន្តិច ការវាយប្រហារដ៏សាហាវ ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានី ដាម៉ាស នៃប្រទេសស៊ីរី កាលពីដើមសប្តាហ៍នេះ បានសម្លាប់មន្ត្រីកងឆ្មាំបដិវត្តឥស្លាម (IRGC) ចំនួន៧នាក់ ក្នុងនោះមានទាំងមេទ័ពអ៊ីរ៉ង់ឈ្មោះ Mohammad Reza Zahedi ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល នៅតែ​មិនទទួល​ស្គាល់​ជា​ចំហ​ថា ​ខ្លួន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ ប៉ុន្តែ​លោក Gallant ព្រលយពាក្យថា អ៊ីស្រាអែល កំពុងកម្ចាត់​សត្រូវនៅ​ទូទាំង​តំបន់មជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល បិទស្ថានទូតនៅ ២៨ប្រទេស ខ្លាចអ៊ីរ៉ង់ សងសឹក ខណៈអាមេរិក បារម្ភផ្ទុះសង្គ្រាមធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យ​ក្រសួងសុខាភិបាល​ត្រៀមអន្តរាគមន៍បន្ទាន់​ក្នុង​ករណីផ្ទុះកូវីដឡើងវិញ

ព័ត៌មានជាតិ៤៩ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត ឱ្យសិក្សាដាក់ឧបករណ៍ការពាររន្ទះនៅតាមរមណីយដ្ឋានទេសចរណ៍ ពិសេសតំបន់អង្គរ

ព័ត៌មានជាតិ៥១ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

ត្រូវគេហាមមិនឲ្យរកលុយពីសិល្បៈ ៧ឆ្នាំ ប៉ុន្តែ​នាង Fan Bingbing នៅតែរស់យ៉ាងរំភើយ ពីចំណូលខ្ទង់​លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម