ព័ត៌មានអន្ដរជាតិ
UN តែងតាំងអតីតរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជាបេសកជនពិសេសទទួលបន្ទុកនៅ មីយ៉ាន់ម៉ា
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានប្រកាសតែងតាំងអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីគឺលោកស្រី Julie Bishop ជាបេសកជនពិសេសទទួលបន្ទុកកិច្ចការនៅមីយ៉ាន់ម៉ា ស្របពេលដែលស្ថានភាពវឹកវរនៅក្នុងប្រទេសមួយនេះក៏មិនទាន់មានសញ្ញាផុតរលត់នោះដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ។

លោកស្រី Julie Bishop ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេសអូស្រ្តាលីពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ នឹងអញ្ជើញចូលកាន់មុខតំណែងមួយនេះជំនួសលោកស្រី Noeleen Heyzer ដែលលាលែងពីតំណែងកាលពីខែមិថុនា ឆ្នាំ ២០២៣ ក្រោយអង្គុយកៅអីមួយនេះបានត្រឹម ២០ ខែប៉ុណ្ណោះ ដោយសារតែមានបញ្ហាផ្ទៃក្នុងជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ។
មុនឡើងកាន់ការជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ធ្លាប់អង្គុយកៅអីជារដ្ឋមន្ត្រីក្រសួងអប់រំ វិទ្យាសាស្ត្រ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយជាសមាជិកសភាអូស្ត្រាលីអស់រយៈពេល ២០ ឆ្នាំផងដែរ ខណៈក្នុងមុខតំណែងជាបេសកជនពិសេសប្រចាំនៅមីយ៉ាន់ម៉ានេះវិញ លោកស្រីនឹងធ្វើការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីរកផ្លូវឆ្ពោះទៅរកដំណោះស្រាយនយោបាយ ក៏ដូចជាសុខសន្តិភាពក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ។

ទន្ទឹមនោះ ការតែងតាំងលោកស្រី Julie Bishop នេះទៀតសោត ក៏ដោយសារតែលោកស្រីមានបទពិសោធន៍ក្រាស់ក្រែលក្នុងទំនាក់ទំនងអន្តរជាតិ ស្របពេលដែលមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គ្រាមស៊ីវិល ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបាននិងកំពុងប្រឈមបញ្ហាដ៏ធំបំផុត ពោលគឺកំពុងព្យាយាមតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខជាច្រើនដើម្បីទប់ទល់នឹងការបះបោរពីសំណាក់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ៦ ខែនៃភ្លើងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស នៅតែមិនទាន់មានទឹកត្រជាក់មកពន្លត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


