ព័ត៌មានអន្ដរជាតិ
កាសែត WSJ ៖ អ៊ីស្រាអែល កំពុងរៀបជើងព្រួលត្រៀមភ្លក់រសជាតិសងសឹករបស់ អ៊ីរ៉ង់
អ៊ីស្រាអែលកំពុងរៀបចំជើងព្រួលទប់ទល់នឹងការសងសឹកដោយផ្ទាល់ពីសំណាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើស្ថានទូតរបស់ទីក្រុងតេហេរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីដើមខែមេសា ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Wall Street Journal (WSJ) កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ។

កាសែតអាមេរិកមួយនេះបញ្ជាក់ច្បាស់ៗទៀតថា រសជាតិវាយប្រហារសងសឹករបស់អ៊ីរ៉ង់មកលើទឹកដីនៃប្រទេសអ៊ីស្រាអែលអាចនឹងកើតមានឡើងក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងនេះ ជាពិសេសក្រោយពិធីបុណ្យឥស្លាម Eid បិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១២ ខែមេសាកន្លងទៅនេះ ។
ចំណែកភាគីខាងអ៊ីរ៉ង់វិញមិនទាន់ចេញសេចក្ដីបំភ្លឺណាមួយនៅឡើយទេ ដោយគ្រាន់តែលើកឡើងថា ផែនការដែលឲ្យអ៊ីស្រាអែលភ្លក់រសជាតិវាយប្រហារកំពុងស្ថិតក្នុងការពិភាក្សា ហើយក៏មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយនោះដែរ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានដាក់មុខព្រួញរួចទៅហើយថា អ៊ីស្រាអែលគឺជាអ្នកដែលប្រព្រឹត្តការវាយប្រហារដ៏សាហាវយង់ឃ្នងមួយនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អ៊ីរ៉ង់នឹងធ្វើការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលតាមមធ្យោបាយដែលមិនបង្កភាពតានតឹងក្នុងតំបន់ឲ្យរីកធំឡើយ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានប្រាប់សហរដ្ឋអាមេរិកថា សាររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបញ្ជូនតាមរយៈប្រទេសប្រទេសអូម៉ង់ដែលបម្រើការជាអន្តរការីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីស្រាអែលក៏បានរាយការណ៍ដែរថា ក្រុមហេសបូឡាដែលជាចលនាដ៏មានសក្ដានុពលនៅក្នុងប្រទេសលីបង់ និងក្រុមឧទ្ទាមហ៊ូទីរបស់យ៉េមែនដែលសុទ្ធសឹងតែមានអ៊ីរ៉ង់ជាខ្នងបង្អែក ក៏អាចនឹងឲ្យអ៊ីស្រាអែលស្គាល់ថ្នាំខ្លាំងផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ទីប្រឹក្សាយោធាអ៊ីរ៉ង់ ៧ រូបត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់នៅក្នុងទីក្រុងដាម៉ាសប្រទេសស៊ីរី ខណៈក្នុងនោះរួមមានទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohammad Reza Zahedi ផងដែរ ។ ទោះយ៉ាងណា រហូតមកទល់ពេលនេះ អ៊ីស្រាអែលមិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយស្តីពីការទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសនោះទេ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើប្រទេស អាស៊ាន ណាខ្លះរៀបចំពិធីបុណ្យចូលឆ្នាំថ្មីក្នុងខែមេសាដូច កម្ពុជា ដែរ?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


