ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Toyota នៅ ជប៉ុន ប្រមូលរថយន្ត Prius ជុំវិញពិភពលោក ចាប់ពីសេរ៊ីឆ្នាំ ២០២២ ឡើងទៅចូលរោងចក្រវិញ
ក្រុមហ៊ុន Toyota បានប្រកាសប្រមូលរថយន្ត Prius ប្រហែល ២១១,០០០ គ្រឿងនៅជុំវិញពិភពលោកចូលមកក្នុងរោងចក្រវិញ ដោយសារតែហានិភ័យទ្វារក្រោយអាចបើកបានដោយខ្លួនឯង ក្នុងអំឡុងពេលរថយន្តកំពុងបើកបរ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៨ ខែមេសានេះ ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុននិយាយថា ខ្លួនបានបញ្ឈប់ការផលិតរថយន្តប្រភេទនេះរហូតដល់ទទួលបានគ្រឿងបន្លាស់ដើម្បីដោះស្រាយបញ្ហា ។ នៅក្នុងប្រទេសជប៉ុន ការប្រមូលមកវិញកំពុងប៉ះពាល់ដល់រថយន្តប្រហែល ១៣៥,០០០ គ្រឿងដែលផលិតនៅចន្លោះខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែមេសានៃឆ្នាំ ២០២៤ នេះ ។
យោងតាមក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ដោយសារតែប្រព័ន្ធការពារទឹកនៅទ្វារខាងក្រោយមិនទាន់បិទជិតល្អ ដូច្នេះទឹកអាចជ្រៀបចូល ហើយក្នុងស្ថានភាពដ៏អាក្រក់បំផុត ប្រសិនបើទ្វារមិនចាក់សោទេនោះ ទ្វារនឹងបើកដោយខ្លួនឯងបាន អំឡុងពេលដែលរថយន្ត Prius កំពុងបើកបរ ខណៈមកទល់ពេលនេះ មានករណីទ្វាររថយន្តរបើកដោយខ្លួនចំនួន ៣ ករណីហើយ ប៉ុន្តែមិនមានការរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
គួរបញ្ជាក់ថា រថយន្ត Prius សម្រាប់ទីផ្សារប្រទេសជប៉ុនផលិតនៅរោងចក្រមួយក្នុងទីក្រុង Toyota ខេត្ត Aichi ហើយដោយសារតែបញ្ហានេះ ក្រុមហ៊ុនបានផ្អាកការផលិតចាប់តាំងពីថ្ងៃទី៤ ខែមេសាមកម្ល៉េះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


