ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញទំហំទឹកប្រាក់កើបបានពីពិធីបុណ្យសង្ក្រាន្ត
ក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃកាលពីថ្ងៃពុធបានបញ្ចេញទិន្នន័យថវិកាថ្នាក់ជាតិដែលកើបបានពីភ្ញៀវទេសចរក្នុងស្រុក និងបរទេស អំឡុងពិធីបុណ្យមហាសង្ក្រាន្តចូលឆ្នាំថ្មីរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ ។

តាមការបញ្ជាក់ពីលោកស្រី Sudawan Wangsupakitkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ពិធីបុណ្យនេះបានបង្កើតប្រាក់ចំណូលសរុបចំនួន ១៤០.៣៣៥ ពាន់លានបាត (ជាង ៣.៧៧ ពាន់លានដុល្លារ) ដែលខ្ពស់ជាងការរំពឹងទុករបស់ក្រសួងដែលប៉ាន់ស្មានថា ប្រាក់ចំណូលសរុបដែលប្រមូលបានក្នុងអំឡុងបុណ្យសង្ក្រាន្តរយៈពេល ២១ ថ្ងៃនេះ នឹងមានប្រហែល ១៣២ ពាន់លានបាត (៣.៥៥ ពាន់លានដុល្លារ) ប៉ុណ្ណោះ ។
លោកស្រី Sudawan បានលើកឡើងថា ក្នុងរយៈពេល ២១ ថ្ងៃនៃបុណ្យសង្ក្រាន្ត មានភ្ញៀវទេសចរបរទេសចំនួន ១,៩២៦,៤៤៣ នាក់បានមកលេងប្រទេសថៃ បង្កើតប្រាក់ចំណូល ៩០.២០៨ ពាន់លានបាត (២.៤ ពាន់លានដុល្លារ) ខណៈដែលភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១៣,៨៩៧,៩៨៨ នាក់ប្រមូលប្រាក់ចំណូលចំនួន ៥០.១២៧ ពាន់លានបាត (១.៣ ពាន់លានដុល្លារ) ។

ចំណែកចំនួនភ្ញៀវទេសចរបរទេសសរុបក្នុងរយៈពេល ២១ ថ្ងៃ ជិត ២ លាននាក់នេះ តំណាងឲ្យការកើនឡើង ៣៧.៥៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការស្រូបទាញភ្ញៀវទេសចរនេះទៀតសោត គឺដោយសារតែរដ្ឋាភិបាលថៃដាក់ចេញផែនការលើកលែងទិដ្ឋាការ ការលុបចោលទម្រង់ការចេញចូលពលករចំណាកស្រុក TM.6 និងការរៀបចំសកម្មភាពលេងកម្សាន្តទ្រង់ទ្រាយធំជាដើម ។
គួរបញ្ជាក់ថា ថៃបានរៀបចំពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីជាប្រពៃណីរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ប៉ុន្តែប្រទេសនេះបាននឹកឃើញប្រារព្ធជាលក្ខណៈសង្រ្កាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃឯណោះ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ក្នុងគោលបំណងស្ដារមុខមាត់វិស័យទេសចរណ៍ ហើយជាក់ស្ដែងថៃពិតជាកើបលុយបានយ៉ាងច្រើនក្រាស់ក្រែលពីពិធីបុណ្យមួយនេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ ស្នើធនាគារមេៗកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយប្រជាជន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


