ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ថៃ ស្នើធនាគារមេៗកាត់បន្ថយអត្រាការប្រាក់កម្ចីដើម្បីជួយប្រជាជន
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានស្នើទៅដល់នាយកប្រតិបត្តិនៃធនាគារកំពូលៗទាំង ៤ របស់ប្រទេសពិចារណាជួយកាត់បន្ថយអត្រាការប្រាក់កម្ចីឲ្យទាបជាងមុនដើម្បីជួយទៅដល់ប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះដូចជាសហគ្រិនខ្នាងតូចជាដើម ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ ។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកបានអញ្ជើញជួបនាយកប្រតិបត្តិមកពីធនាគារ Bangkok Bank, ធនាគារ Krung Thai, ធនាគារ Kasikorn និងនាយកប្រតិបត្តិធនាគារ Siam Commercial ដើម្បីពិភាក្សាក្រៅផ្លូវការអំពីស្ថានភាពសេដ្ឋកិច្ចទូទៅ ជាពិសេសគឺផ្ដោតសំខាន់ទៅអត្រាការប្រាក់ខ្ពស់តែម្ដង ។
ក្នុងជំនួបក្រៅផ្លូវការរយៈពេលប្រមាណ ៣០ នាទី មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះទៀតសោត លោក សេដ្ឋា ក៏បានចោទសួរ CEO ទាំងនោះផងដែរថាតើវាអាចទៅរួចទេសម្រាប់ការព្រួតដៃគ្នាជួយកាត់បន្ថយអត្រាការប្រាក់របស់ធនាគារមេៗទាំង ៤ នេះដើម្បីជ្រោមជ្រែងទៅដល់អ្នកដែលកំពុងងាយរងគ្រោះពីអត្រាការប្រាក់ខ្ពស់ ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានចម្លើយពី CEO ទាំងនោះនៅឡើយទេ ។

លោក សេដ្ឋា បញ្ជាក់ទៀតថា ទោះយ៉ាងណា កិច្ចប្រជុំនេះមិនមែនពិភាក្សាអំពីការប្រកួតប្រជែង ក៏ដូចជាតម្រូវឲ្យធនាគារនីមួយៗកាត់បន្តយអត្រាការប្រាក់ជាដាច់ខាតនោះទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីគ្រាន់តែចង់ឲ្យ CEO ឬធនាគារទាំងនោះប្រកៀកស្មាគ្នា និងបង្ហាញសាមគ្គីភាពនូវអ្វីដែលពួកគេអាចជួយបានក្នុងបញ្ហានេះ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបាននឹងកំពុងជំរុញឲ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃកាត់បន្ថយអត្រាគោល ២.៥ ភាគរយ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកខ្ចី ។ ប៉ុន្តែយ៉ាងណាក៏ដោយ គណៈកម្មាធិការបានសម្រេចរួចទៅហើយកាលពីថ្ងៃទី១០ ខែមេសា គឺរក្សាអត្រានេះនៅត្រឹម ២.៥ ភាគរយដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


