ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចង់ឲ្យអាមេរិក ជួយ១០ឆ្នាំទៀត
ទោះបីជាអ៊ុយក្រែន កាន់តែពិបាកទៅៗ ដើម្បីសុំជំនួយពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែពេលនេះ បើយោងតាមការអះអាងថាពីលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានឲ្យដឹងថា ទីក្រុងកៀវ កំពុងចរចាជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន លើកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំឲ្យទីក្រុងវ៉ាស៊ីនតោន ផ្តល់ការគាំទ្រផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយដល់អ៊ុយក្រែន រយៈពេល១០ឆ្នាំទៀត។

ក្នុងសុន្ទរកថាជាវីដេអូប្រចាំថ្ងៃកាលពីថ្ងៃអាទិត្យទី២៨ខែមេសានិងផ្សាយបន្តដោយសារព័ត៌មាន RT, លោកហ្សេលេនស្គីទទូចថា ការប្តេជ្ញាចិត្តបែបនេះ ពិតជាចាំបាច់ណាស់ដើម្បីធានាដល់អ៊ុយក្រែន អំពីប្រសិទ្ធភាពនៃជំនួយដែលខ្លួនត្រូវការបំផុត ដើម្បីទប់ស្កាត់ការវាយសន្ធាប់លើសមរភូមិ ដោយកងកម្លាំងរុស្ស៊ី។
លោកនិយាយថា “យើងកំពុងធ្វើការទៅលើកម្រិតនៃការគាំទ្រជាក់ស្តែងសម្រាប់ឆ្នាំនេះ និងសម្រាប់រយៈពេលដប់ឆ្នាំខាងមុខ។ វានឹងរួមមានការគាំទ្រផ្នែកយោធា ហិរញ្ញវត្ថុ និងនយោបាយ ក៏ដូចជាទាក់ទងនឹងការផលិតអាវុធរួមគ្នាផងដែរ”។

សូមបញ្ជាក់ថា ទីក្រុងកៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ជាមួយសមាជិកណាតូមួយចំនួនរួចទៅហើយ រួមមានដូចជាអង់គ្លេស អាល្លឺម៉ង់ និងបារាំង ហើយលោកហ្សេលេនស្គី សង្កត់ធ្ងន់ថា លោកចង់ឲ្យកិច្ចព្រមព្រៀងរយៈពេលវែងក្រោមការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ក្លាយជាកិច្ចព្រមព្រៀងដ៏រឹងមាំបំផុតសម្រាប់អ៊ុយក្រែន។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទ្វេភាគីរបស់អ៊ុយក្រែនជាមួយអ្នកគាំទ្រលោកខាងលិច មិនអាចជួយអ្វីដល់អ៊ុយក្រែនបានទេ ពោលគឺមានតែពាក្យសន្យាផ្តល់ជំនួយរយៈពេលវែង រួមទាំងការគាំទ្រក្នុងករណីមានការវាយប្រហារនាពេលខាងមុខប៉ុណ្ណោះ។

កាលពីដើមខែមេសា សមាជិកសភាអាមេរិក បានអនុម័តលើជំនួយបន្ថែមតម្លៃ៦១ពាន់លានដុល្លារដល់អ៊ុយក្រែន បន្ទាប់ពីប្រធានរដ្ឋសភាលោក Mike Johnson នៃគណបក្សសាធារណរដ្ឋ ប្រែចិត្តបើកភ្លើងខៀវស្របតាមអ្នកប្រជាធិបតេយ្យជុំវិញជំនួយនេះវិញ។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ រដ្ឋបាលលោក បៃដិន បានជះលុយជួយអ៊ុយក្រែន អស់ប្រមាណ១១៣ពាន់លានដុល្លាររួចទៅហើយ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ី ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយរដ្ឋសភាអាមេរិកអនុម័តជំនួយ លោក ហ្សេលេនស្គី ប្រកាសថា អ៊ុយក្រែន នឹងឈ្នះ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


